បរទេស៖ ក្រុមភ្ញៀវ Everton បានបង្ហាញទម្រង់លេងល្អបំផុតក្នុងជំនួបជាមួយក្រុមមានមូលដ្ឋានរួមទីក្រុង នៅកីឡដ្ឋាន Anfield ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៩កាលពីយប់ថ្ងៃសៅរ៏។

Image result for everton vs liverpool

គ្រាប់បាល់របស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison នៅនាទីទី៣ និង ខ្សែប្រយុទ្ធអន្តរជាតិអ៊ីស្លង់ Sigurdsson ដោយបាល់កាត់សេចក្តី១១ម៉ែត្រនៅនាទីទី៨៣បានបង្កើត​កំនត់​ត្រាអោយ Liverpool រងបរាជ័យចាញ់​ក្នុងទឹក​ដីរបស់ខ្លួនចាញ់ការប្រកួតក្នុងផ្ទះចំនួន ៤ លើកជាប់ៗគ្នាក្នុង​រដូវ​កាលនេះនិងជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩២៣។

Image result for everton vs liverpool

ក្រុមការពារតំណែងជើងឯក Premier League មានឪកាសវាយបកវិញក្នុងការប្រកួតនេះដោយការតែតរបស់ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិសេណេហ្គាល់ និងកីឡាករអន្តរជាតិអេហ្សីប ប៉ុន្តែត្រូវអ្នកចាំទីអង់គ្លេសជួយសង្គ្រោះបាន៕

ប្រភពព័ត៍មាន៖ BBC