បរទេស៖ ក្រុមភ្ញៀវ Bayern Munich ខកខានឱកាសបង្កើតគម្លាតលើកំពូលតារាង Bundesliga ចំនួន ៨ ពិន្ទុខណៈ ដែលពួកគេបានរងបរាជ័យ ២ទល់និង១ នៅលើទីលានក្រុមម្ចាស់ផ្ទះ Eintracht Frankfurt សម្រាប់ការប្រកួត សប្តាហ៏ទី២២កាលពីយប់ថ្ងៃសៅរ៏។

Image result for bayern vs frankfurt

កីឡាករ Daichi Kamada និង Amin Younes មានឪកាស​រក​គ្រាប់​បាល់នាំមុខដល់ទៅ ២ គ្រាប់សម្រាប់ក្រុមម្ចាស់ផ្ទះនៅតង់ទី១ មុនពេលខ្សែប្រយុទ្ធឆ្នើម Robert Lewandowski រកគ្រាប់បាល់លើកទី២៦ នៅ​រដូវកាលនេះពីការបញ្ជូនរបស់ Leroy Sane ប៉ុន្តែមិនអាចផ្តល់​ក្តីសង្ឃឹម​សម្រាប់​ក្រុមលោក Hansi Flick វាយបកតាមស្មើបានឡើយ។ បរាជ័យនេះបានផ្តល់ឪកាសដល់ក្រុមលេខ២ RB Leipzig របស់លោក Julian Nagelsmann បន្ថយគម្លាតមកនៅត្រឹមពីរពិន្ទុប្រសិនបើពួកគេផ្តួលម្ចាស់ផ្ទះ Hertha Berlin នៅថ្ងៃអាទិត្យនេះបាន។

Image result for bayern vs frankfurt

លទ្ធផលនេះផងដែរជាបរាជ័យលើកទី២សម្រាប់ Bayern Munich ក្រោយពីធ្លាប់ចាញ់ Frankfurt ក្នុង លទ្ធផល ៥ទល់និង១ក្នុងជំនាន់ដែលអតីតគ្រូបង្វឹកលោក Niko kovac  ធ្លាប់ ដឹកនាំក្រុម៕

ប្រភពព័ត៍មាន៖ BBC