បរទេស៖ ក្រុមអធិរាជស Real Madrid នៅតែបន្តដាក់សំពាធលើក្រុមកំពូលតារាង AT Madrid  បន្ទាប់ពីក្រុមលោក Diego Simeone ចាញ់ភ្ញៀវ Levante ក្នុងលទ្ធផល២ទល់និង០ ស្របពេល Real Madrid ផ្តួល ក្រុមភ្ញៀវ Real Valladolid ក្នុងលទ្ធផល១ទល់និង០។

Image result for real madrid vs

គ្រាប់បាល់តែ១គ្រាប់របស់ខ្សែបម្រើខ្សែបម្រើ-ការពារអន្តរជាតិប្រេស៊ីល នៅនាទី ៦៥ នាំអោយក្រុមគ្រូបង្វឹកលោក​ Zinedine Zidane មានឪកាសយកឈ្នះការប្រកួតក្នុងសប្តាហ៏ទី២៤កាលពីយប់ថ្ងៃសៅរ៏។បើទោះបីជា​កីឡាករ Fabian Orellana និង Saidy Janko  ព្យាយាមរកគ្រាប់បាល់វាយបកវិញក្នុងការប្រកួតនេះ តែអ្នកចាំទី​ដៃទី១ Thibaut Courtois បានបញ្ចេញសមត្ថភាពសង្គ្រោះបាល់ដ៏ល្អបំផុត។

Image result for real madrid vs

បច្ចុប្បន្ន Real Madrid ឈរនៅចំណាត់ថ្នាក់លេខ២មាន៥៣ពិន្ទុ  មានគម្លាតត្រឹមតែ៣ពិន្ទុពីក្រុម​កំពូល​តារាង AT Madrid ខណៈដែលពួកគេនៅមាន១ប្រកួតក្នុងដៃក្រោយខកបំណងសម្រាប់ការប្រកួតនៅសប្តាហ៏ទី២៣របស់ពួកគេ៕

ប្រភពព័ត៍មាន៖ BBC