បរទេស៖ ក្លឹបបិសាចក្រហម Manchester United ឡើងមកឈរនៅចំណាត់ថ្នាក់លេខ២នៃតារាង Premier League សារជាថ្មីក្រោយយកឈ្នះលើក្រុម Newcastle United ដោយលទ្ធផល៣ទល់នឹង១នៅកីឡដ្ឋាន Old Trafford។

Image result for manchester united vs newcastle

ក្រុម Newcastle បានដាក់សម្ពាធលើក្រុម Man United យ៉ាងខ្លាំងនៅដើមតង់ មុននឹងខ្សែប្រយុទ្ធ Marcus Rashford រកគ្រាប់នាំមុខអោយក្លឹប Man Utd នៅនាទីទី៣០ ប៉ុន្តែត្រូវបានកីឡាករ Allan Saint-Maximin រកបានមួយគ្រាប់តាមស្មើវិញនៅនាទីទី៣៦។ ក្រោយចាប់ផ្តើមវគ្គទី២បានជាង១០នាទីខ្សែប្រយុទ្ធមាឌល្អិត Daniel James បានរកបានមួយគ្រាប់់ទៀតជួយអោយ Man Utd នាំមុខសារជាថ្មី មុននឹងខ្សែបម្រើឆ្នើម Bruno Fernandes រកបានមួយគ្រាប់ទៀតដោយបានពិន័យប៉េណាទីនៅនាទីទី៧៥ ដែលជាគឺជាគ្រាប់បាល់សម្រេចសេចក្តីការប្រកួតមួយនេះ។

Image result for manchester united vs newcastle

គិតត្រឹមពេលនេះក្លឹប Manchester United មាន៤៩ពិន្ទុឈរនៅលេខ២ស្មើជាមួយនឹងក្លឹប Leicester City ដោយតាមពីក្រោយក្លឹបមេឃខៀវ Manchester City ដែលកំពុងឈរលើកំពូលតារាង១០ពិន្ទុឯណោះ៕

ប្រភពព័ត៍មាន៖ One Football