បរទេស៖ លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Everton បានច្រានចោលពត៌មានចចារមអារ៉ាមថាកូនក្រុម សំពណ្វចិត្តកីឡាករ James Rodriguez មានអារម្មណ៏មិនសប្បាយចិត្តនឹងជីវិតនៅទឹកដី Merseyside ជាមួយនិងបញ្ហាអាកាសធាតុត្រជាក់ខ្លាំងងាយនិងធ្វើអោយរូបគេរងរបួស។
អតីតកីឡាករក្រុមអធិរាជស Real Madrid សញ្ជាតិកូឡុំប៊ីរូបនេះបានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏នៅឯកីឡដ្ឋាន Goodison Park នៅដើមរដូវកាលបើទោះបីរូបគេជួបបញ្ហារបួសនិងថមថយឪកាសរកគ្រាប់បាល់ប៉ុន្មានសប្តាហ៏ចុងក្រោយមុនពេលបង្កើតឪកាសអោយមិត្តរួមក្រុម Richarlison រកគ្រាប់បាល់បើកឆាកពេលផ្តួល Liverpool កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានឆ្លើយតបលើការចោតប្រកាន់ខាងលើយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយជាមួយគាត់(James) រាល់ថ្ងៃគាត់សប្បាយចិត្តនិងនៅទីនេះជាមួយទំនុកចិត្តនិងការលើកទឹកចិត្ត។ ការប្រកួតពីរបីលើកចុងក្រោយជាមានបញ្ហាខ្លះជាមួយនឹងរបួសកំភួនជើងប៉ុន្តែពេលនេះគាត់មានសុខភាពល្អប្រសើរហើយ។ ខ្ញុំមិនបានដឹងទេថាគាត់ត្អូញត្អែរអំពីបញ្ហាអាកាសធាតុប៉ុន្តែនៅទីនេះមិនមែនជាអាកាសធាតុល្អបំផុតដែលមិនធ្លាប់មាននោះទេ»៕
ប្រភពព័ត៍មាន៖ Sportsmole