បរទេស៖ លោក Jeremy Mathieu អតីតខ្សែការពាររបស់ក្រុម Barcelona មិនជឿលើអ្វីដែល Antoine Griezmann កំពុងធ្វើនៅរដូវកាលនេះ។
គាត់មានអារម្មណ៍ថា Griezmann មិនបានបង្ហាញទម្រង់លេងរបស់គាត់នៅ Atletico Madrid ទេ ចាប់តាំងពីផ្ទេរមកកាន់ Barcelona។
លោក Mathieu បាននិយាយថា «គាត់មិននៅកម្រិតដែលគាត់នៅ Atletico ទេ, ខ្ញុំគិតថាគាត់ខុសហើយក្នុងការចុះកុងត្រាជាមួយនឹង Barcelona។ នៅឯ Atletico គាត់គឺជាផ្នែកសំខាន់មួយរបស់ក្រុម ហើយខ្ញុំមិនដឹងថាគាត់អាចមានតំណែងនោះបានរឺអត់ទេ ប្រសិនបើទម្រង់លេងគាត់ដូចពេលឥឡូវនេះ»៕
ប្រភពព័ត៍មាន៖ One Football