បរទេស៖ ក្លឹប Manchester United ត្រូវបានគេរាយការណ៍ការថាកំពុងធ្វើការពិចារណាក្នុងការលក់ខ្សែប្រយុទ្ធឆ្នើម Anthony Martial នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

Man United 'willing to consider Anthony Martial sale'

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានបង្ហាញសមត្ថភាព និងទម្រង់លេងរបស់ខ្លួនបានយ៉ាងល្អនៅរដូវកាលមុន ដោយរូបគេអាចរកបាន២៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួចក្រុមទាត់បញ្ចូលទីដល់ទៅ១២ដង ក្នុងការបង្ហាញខ្លួន៤៨ដង។ ប៉ុន្តែនៅរដូវកាលនេះវិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានធ្លាក់ទំរង់លេងជាខ្លាំងណាស់ ដោយរូបគេអាចរកបានតែ៧គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន៣២លើក។

Anothony Martial could cost Manchester United €30 million

បើយោងទៅតាម EuroSport បានអោយដឹងថា Manchester United នៅតែបន្តចាប់អារម្មណ៍ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Dortmund កីឡាករ ​Jadon Sancho ហើយពួកគេអាចនឹងអនុញ្ញាតអោយខ្សែប្រយុទ្ធ Anthony Martial ចាកចេញនៅរដូវក្តៅខាងមុខនេះ ប្រសិនបើពួកគេអាចទិញ Sancho បាន៕

 

ប្រភពព័ត៍មាន៖ Sportsmole