បរទេស៖ ក្រុមភ្ញៀវ Juventus មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Verona បាន សម្រាប់ការប្រកួតនៅសប្តាហ៏ទី២៣ ក្រោយបានត្រឹមទទួលលទ្ធផល១ទល់និង១កាលពីយប់ថ្ងៃសៅរ៏។
/cdn.vox-cdn.com/uploads/chorus_image/image/68885789/1304423335.0.jpg)
ការប្រកួតនេះបើទោះបីជា Cristiano Ronaldo រកគ្រាប់បាល់បញ្ចូលទីក្រោយការបញ្ជូនរបស់ Federico Chiesa ដែលជាគ្រាប់បាល់ទី ១៩ របស់ គាត់ក្នុងរដូវកាលនេះ ក៏នៅមិនអាចរក្សាការនាំមកដល់បញ្ចប់ការប្រកួតនោះទេ បន្ទាប់ពីកីឡាករ Antonin Barak រកបានគ្រាប់បាល់វាយបកតាមស្មើអោយក្រុមម្ចាស់ផ្ទះក្រោយការបង្កើតឪកាសរបស់កីឡាករ Darko Lazovic ។
:no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/22333625/1304418162.jpg)
ក្រុមការពារតំណែងជើងឯកអ៊ីតាលីបច្ចុប្បន្នមានគម្លាត ៧ ពិន្ទុពីក្រោយក្រុមកំពូលតារាង Inter Milan នឹងអាចកើនគម្លាតដល់ ១០ ពិន្ទុប្រសិនពួកគេផ្តួលក្រុម Genoa នៅថ្ងៃអាទិត្យនេះ៕
ប្រភពព័ត៍មាន៖ BBC
 
                