បរទេស៖ ក្រុមអ្នកមានបុណ្យ FC Barcelona មានកម្លាតពីក្រុម AT Madrid ដែលឈរនៅកំពូលតារាង La Liga ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ ក្រោយពីបានយកឈ្នះលើក្រុម Osasuna ២-០ នៅឯកីឡដ្ឋាន El Sadar។
គ្រាប់បាល់ដំបូងក្នុងការប្រកួតនេះរកបានដោយកីឡាករ Jordi Alba បន្ទាប់មករកបានដោយកីឡាករ Ilaix Moriba ដែលជាគ្រាប់បាល់ដំបូងរបស់ខ្លួនអោយក្លឹប Barcelona ហើយ២គ្រាប់នេះបានជួយអោយក្រុមរបស់លោក Ronald Keoman យកបាន៣ពិន្ទុ។
ក្រុម FC Barcelona នៅមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងនៅឡើយទេក្នុង១៥ប្រកួតចុងក្រោយរបស់ពួកគេ ខណៈដែលពួកគេកំពុងតែព្យាយាមដណ្តើមតំណែងជាជើងឯក La Liga នៅរដូវកាលនេះជាមួយនឹងក្លឹប AT Madrid ដែលកំពុងឈរនៅលេខមួយមាន៥៨ពិន្ទុ ដោយនាំមុខពួកគេចំនួន២ពិន្ទុប៉ុណ្ណោះ៕
ប្រភពព័ត៍មាន៖ One Football