បរទេស៖ Karim Benzema មានឪកាសរកគ្រាប់បាល់វាយបកតាមស្មើដោយការលេងបាល់២ប៉ះជាមួយ Casemiro នៅនាទីទី៨៨ជិតបញ្ចប់ការប្រកួតក្រោយពី Atletico Madrid រកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Luis Suarez នៅនាទីទី១៥ក្រោយការបញ្ជូនបាល់របស់ Kieran Trippier។
ជាលើកដំបូងសម្រាប់ខ្សែ ការពារ ស្លាប ស្តាំអង់គ្លេស Trippier ដែលវិលត្រលប់មកវិញបន្ទាប់ពីរងបម្រាម១០សប្តាហ៏ និងពិន័យជាប្រាក់ប្រមាណ ៧ម៉ឺន ផោន ក្រោយពីសមាគមបាល់ទាត់បានរកឃើញថាអតីតកីឡាករ Tottenham បានបំពានលើច្បាប់នៃការភ្នាល់។
លទ្ធផលស្មើគ្នានៅសប្តាហ៏ទី២៦របស់ Real Madrid នាំអោយគូប្រជែងរួមទីក្រុង At Madrid (មាន១ប្រកួតក្នុងដៃ) បន្តឈរនៅកំពូលតារាងដោយ គម្លាត ៥ ពិន្ទុនិងមានគម្លាតពីក្រុម ឈរនៅលេខរៀងទី២និងពីក្រុម Barcelona ឈរនៅលេខ២ចំនួន៣ពិន្ទុ លើកំពូលតារាង La Liga៕
ប្រភពព័ត៍មាន៖ Sportsmole