បរទេស៖ Edinson Cavani និយាយថាលោកពិតជាមានមោទនភាពណាស់ដែលពាក់អាវរបស់ក្រុមបិសាចក្រហម Manchester United បន្ទាប់ពីឪពុករបស់លោកបានបង្ហើបថា Cavani អាចនឹងចាកចេញពីក្លឹប Man Utd ហើយផ្លាស់ទៅអាមេរិកខាងត្បូងដើម្បីនៅជិតគ្រួសារ។
កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីរដូវក្តៅមុន និងបានស៊ុតបញ្ចូលទី ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥លើកនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ Cavani ដើមឡើយបានយល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ១២ ខែនៅ Old Trafford ដោយមានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងមួយឆ្នាំទៀត។
ប៉ុន្តែឥឡូវនេះមានការលើកឡើងថាកីឡាករអន្តរជាតិអ៊ុយរូហ្គាយត្រៀមខ្លួនបដិសេធបន្តកុងត្រាបន្ថែមជាមួយនឹងក្លឹប Man Utd ដោយលោក Luis Cavani (ឪពុក Cavani) បានអះអាងថា Cavani មិនអារម្មណ៍ថាខ្លួនចង់នៅអង់គ្លេសបន្តទៀតទេ។ លោក Luis និយាយថា៖ «កូនប្រុសរបស់ខ្ញុំមិនមានអារម្មណ៍ថាមានផាសុខភាពទេនៅប្រទេសអង់គ្លេស ហើយគាត់ចង់មកជិតគ្រួសារម្តងទៀត។ ប្រសិនបើអោយខ្ញុំថាប៉ុន្មានភាគរយដែលគាត់នឹងចាកចេញ, ខ្ញុំនឹងនិយាយថាវាអាចទៅរួច៦០ភាគរយ។ គាត់ពិតជាមានការអន់ចិត្តខ្លាំងណាស់ បន្ទាប់ពីទទួលរងពិន័យដោយ FA បន្ទាប់ពីគាត់ប្រើពាក្យ Negrito»៕
ប្រភពព័ត៍មាន៖ Sportsmole