បរទេស៖ ខ្សែប្រយុទ្ធ Antoine Griezmann បាន​ទទួលស្គាល់​ថា ក្រុម Barcelona ពិត​ជា​ខក​ចិត្ត​ខ្លាំង ក្រោយពី​ធ្លាក់​ចេញពី​​ក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​ពុធ ខណៈ​ដែល​​ការ​ទទួ​ល​បាន​លទ្ធផល​ស្មើ ១-១ នៅ​លើ​ទឹកដីក្រុម Paris Saint-Germain បាន​ជួយ​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ាញមួយនេះ ចាញ់​ក្នុងលទ្ធផល​ទាំង​២​ជើង ៤-១​។

ក្រោយពី​ក្រុម Barca បាន​ព្យា​យាម​ស៊ុត​បាល់​សម្តៅ​ទី​២០​លើក ប៉ុន្តែ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ត្រឹម​តែ​​១​លើក​តាម​រយៈ​គ្រាប់​បាល់​ដ៏ល្អ​របស់ Lionel Messi នៅ​តង់​ទី​១​។ បន្ទាប់មក ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​របស់​ខ្សែ​ប្រយុទ្ធ Messi ត្រូវ​បាន​សង្គ្រោះ​ដោយ​​អ្នក​ចាំ​ទី Keylor Navas ខណៈ​ដែលក្រុម​ Barcelona មិន​អាច​បង្កើត​ការ​ភ្ញាក់​ផ្អើល​​ពេល​ប្រកួត​ជាមួយ​នឹងក្រុម PSG ដូច​កាលពីឆ្នាំ​២០១៧​ឡើយ ដែលនៅពេល​នោះពួកគេ​បាន​​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៤-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១​ក្នុង​ទីក្រុង​ប៉ា​រីស ប៉ុន្តែ បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ៦-១ ក្នុង​ការ​ប្រកួត​ជើង​ទី​២​។

Griezmann បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​និយាយ​ថា យើង​នឹង​ព្យា​យាម​​ឲ្យ​អស់ពី​សមត្ថភាព ហើយ​យើង​មិន​អាច​ធ្វើ​បានឡើយ​។ យើង​នៅ​សល់​តែ​ពាន​ក្រប​ខ័ណ្ឌលីក និង​ពានក្នុងស្រុក​ប៉ុណ្ណោះ ហើយ​យើង​​ត្រូ​វ​តែ​​ផ្តោត​លើ​ការ​ប្រកួត​ទាំងនោះ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia