បរទេស៖ លោក Ole Gunnar Solskjaer បានបង្ហើបប្រាប់ថា ក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd ប្រឈមនិឹងអវត្តមានកីឡាករសំខាន់​៦រូបពេលជួបជាមួយក្រុម ​AC Milan សម្រាប់ការប្រកួតក្របខណ្ឌ Europa League វគ្គ ១៦ក្រុមជើងទី១។​

Marcus Rashford injury: Manchester United striker ruled out of AC Milan  clash and doubt for West Ham | The Independent

កីឡា​ករសំខាន់ទាំង៥រូបមានដូចជា ១. Macus Rashford បានរបួសកជើងពេលផ្តួល Man​​ City កាល​ពីថ្ងៃ​អាទិត្យសប្តាហ៏មុន។ ២. Edinson Cavaniដែលរងរបួសកំលុងសាច់ដុំពេលហ្វឹកហាត់កាលពីសប្តាហ៏មុន​នៅតែមានមន្ទិលសង្ស័យថាអាចចូលលេងបានរឺមិនបាន។ ៣.Paul Pogba ដែលរងរបស់សាច់ដុំភ្លៅតាំងពីពេលប្រកួតស្មើជាមួយ Everton។ ៤. David De Gea ដែលត្រូវមានភារកិច្ចជាមួយភរិយាដែលបានផ្តល់ កំណើតកូនប្រុសជាលើកដំបូងនៅមាតុភូមិអេស្បាញ។ ៥. Donny Van De Beek និង Juan Mata មានបញ្ហា​របួសផងដែរ។

Report names six Manchester United first-team players who are doubts for  West Ham clash - Hammers News

សម្រាប់ក្រុមភ្ញៀវ AC Milan វិញនិងត្រូវប្រឈមអវត្តមានកីឡាករ៦រូបដូចគ្នាផងដែរមានដូចជា Theo Hernandez Ibrahimovic, Mario Mandzukic, Hakan Calhanoglu និង Ante Rebi ផងដែរ៕

 

ប្រភពព័ត៍មាន៖ Football talk