បរទេស៖ គ្រាប់បាល់តាមស្មើរបស់កីឡាករ Simon Kjaer បានជួយឲ្យក្រុម AC Milan ដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Manchester United កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយឲ្យក្រុមយក្សរបស់អ៊ីតាលីមួយនេះ មានឱកាសដ៏ធំមួយក្នុងការឈានទៅប្រកួតក្រខ័ណ្ឌ Europa League វគ្គ៨ក្រុមចុក្រោយ។
ស្របពេលជាមួយគ្នានេះ ក្រុម Tottenham និង Arsenal បានខិតកាន់តែកៀកឆ្ពោះទៅកាន់វគ្គបន្ត ក្រោយពីដណ្តើមបានជ័យជម្នះរៀងៗខ្លួន។ Kjaer បានតែតបាល់បញ្ចូលទីយ៉ាងល្អនៅវិនាទីចុងក្រោយនៃនាទីបន្ថែម ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នាកីឡដ្ឋាន Old Trafford ដើម្បីតាមស្មើវិញ ក្រោយពីកីឡាករ Amad Diallo បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី៥០សម្រាប់ក្រុម Man United។
ខ្សែការពាររូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ «នេះគឺជាលទ្ធផលដ៏ល្អមួយ។ យើងបានលេងយ៉ាងល្អ បានបង្ហាញពីកម្រិតខ្លាំងរបស់កីឡាករម្នាក់ៗ ហើយខ្ញុំគិតថា យើងបានគ្រប់គ្រង់ការប្រកួតនេះ។ ស្របពេលជាមួយគ្នានេះ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ Harry Kane បានជួយឲ្យក្រុម Tottenham Hotspur ដណ្តើមបាយជម្នះយ៉ាងងាយក្នុងលទ្ធផល ២-០ លើក្រុម Dinamo Zagreb ដើម្បីបន្តការមានទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Jose Mourinho។ បច្ចុប្បន្ន Spurs ឈ្នះការប្រកួតទាំង៥លើកចុងក្រោយរបស់ខ្លួនក្នុងរាល់យុទ្ធនាការទាំងអស់។
ដោយឡែក ក្រុម Arsenal បានបំពេញការសងសឹករបស់ខ្លួនលើក្រុម Olympiacos Piraeus តាមរយៈការយកឈ្នះលើក្រុមក្រិកមួយនេះ ក្នុងលទ្ធផល ៣-១៕
ប្រភពព័ត៌មាន៖ Channel News Asia