បរទេស៖ ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍នឹងព្យាយាមចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Lionel Messi ឬក៏ Cristiano Ronaldo ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Kylian Mbappe សម្រេចចិត្តចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

Kylian Mbappe and Lionel Messi: PSG star posts touching message regarding  Barca legend | GiveMeSport

Mbappe ត្រូវបានគេរំពឹងថានឹងត្រូវ PSG លក់ចេញនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ប្រសិនបើគាត់មិនព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបទេ ព្រោះកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ២០២២នេះហើយ។

Mbappe reacts to playing against 'idol' Ronaldo in Nations League draw |  Goal.com

 

យោងតាមសារព័ត៌មាន Le Parisien បានឱ្យដឹងថា PSG កំពុងរៀបចំផែនការសម្រាប់ការចាកចេញរបស់ Kylian Mbappe ដែលអាចនឹងកើតឡើង ហើយពួកគេនឹងដាក់គោលដៅលើកីឡាករ Messi ឬ Ronaldo ដើម្បីជំនួស Mbappe។ កុងត្រារបស់ Messi ជាមួយ Barcelona នឹងត្រូវផុតកំណត់នៅចុងខែមិថុនានេះ ហើយអនាគតរបស់កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះនៅមិនទាន់មានភាពច្បាស់លាស់ជាមួយនឹង Barcelona នៅឡើយទេ។ ទន្ទឹមនឹងនេះ Ronaldo នៅសល់កុងត្រាជាមួយក្លឹប Juventus រហូតដល់ខែមិថុនាឆ្នាំក្រោយឯណោះ ប៉ុន្តែអនាគតរបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះក៏ត្រូវបានគេចោទជាសំនួរជាបន្តបន្ទាប់ ក្រោយពី Juventus ធ្លាក់ចេញពីក្របខណ្ឌ Champions League៕

 

ប្រភពព័ត៍មាន៖ Sportsmole