បរទេស៖ លោក Paul Ince បានប្រមើលឃើញថា Edinson Cavani និង ចាកចេញពីក្រុម Man Utd នៅចុងបញ្ចប់នៃរដូវកាលនេះជាមួយមូលហេតុធ្វើអោយ ខ្សែប្រយុទ្ធជើងចាស់រូបនេះត្រៀមចាកចេញពីក្លឹប។
Ince អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្លឹប Man Utd និង Liverpool បានលើកឡើងថាកីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះបានអភិវឌ្ឍន៍សមត្ថភាពគួរកត់សម្គាល់ ទោះមានវ័យ៣៤ឆ្នាំ ក្រោយផ្ទេរពី PSG មកទឹកដី Old Trafford កាលពីឆ្នាំ២០២០។ ប៉ុន្តែអវត្តមានចុងក្រោយពេលជួប Man City និង បម្រាម ៣ ប្រកួតក្រោយរងការចោតប្រកាន់ពេល Cavani បង្ហោះសារលើបណ្តាញសង្គមរងការរិះគន់ថារើសអើសពូជសាសន៏អាចជាមូលហេតុចំបងបំផុតដែលរូបគេត្រៀមចាកចេញពីក្លឹប ។
គោលដៅរបស់ Cavani គឺក្លឹបយក្សអាហ្សង់ទីន Boca Juniors គឺជាអ្វីដែលកីឡាកររកគ្រាប់បាល់ច្រើនបំផុតរបស់ក្លឹប PSG រូបនេះចង់បញ្ចប់អាជីពនៅទីនោះដើម្បីមានឪកាសនៅក្បែរគ្រួសាររបស់ខ្លួន។ អតីតកីឡាករជម្រើសជាតិអង់គ្លេសបន្តថាៈខ្ញុំដឹងថាក្រុមកំពុងផ្តោតលើ Fernandes ប៉ុន្តែ Cavani គឺជាកីឡាករដ័មានបទពិសោធន៏ផ្នែករកគ្រាប់បាល់ ។ បើទោះបីជា Martial និង Rashford តែគាត់នៅតែដឹងពីវិធីរករកពិន្ទុ។ដូច្នេះខ្ញុំមិនដឹងថាចំនុចល្អទាំងនេះក្លឹបនិងពិចារណាបន្តកិច្ចសន្យាថ្មីអោយគាត់រឺយ៉ាងណាទេ៕
ប្រភពព័ត៍មាន៖ Metro