បរទេស៖ បច្ចុប្បន្ននេះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានតម្រូវអោយលោក Ole Gunnar Solskjaer ចង់បង្កើតចំណូលដល់ក្លឹប Man Utd ពីការលក់កីឡាករមិនស្ថិតក្នុងបញ្ជីប្រើប្រាស់ ចំនួន ៤ រូបដោយរំពឺងថាទទួលបានទឹកប្រាក់សរុប ៦០ លានផោនមកទ្រទ្រង់ក្លឹបវិញ។មានន័យថាក្លឹប ត្រៀមហិរញ្ញវត្តុចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករមានដូចជា Raphael Varane, Jadon Sancho ឬ Erling Braut Haaland នៅរដូវក្តៅនេះ។

ទោះបីជាមិនបានបង្ហាញពីការពឹងផ្អែកលើការលក់កីឡាករនាពេលខាងមុខ ប៉ុន្តែក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ បានត្រៀមទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ៨០ លានផោនផងដែរ សម្រាប់សំរាប់នាំយកកីឡាករចំណូលថ្មីមករួមក្រុមពេលទីផ្សារដោះដូរកីឡាករ និងបើកនៅពេលបញ្ចប់រដូវកាលខាងមុខនេះ។

គេហទំព័រ Metro បានចុះផ្សាយថា Man Utd ត្រៀមបញ្ចេញកីឡាករ៤រូបមានដូចជា Diogo Dalot, Jesse Lingard, Phil Jones, Juan Mata។ ប្រភពដដែលបានអះអាងថាលោក Solskjaer រំពឹងថានិងទទួលបានទឹកប្រាក់ប្រាក់ ៤០ លានផោនពីការលក់របស់ Lingard និង Dalot ដែលកំពុងលេងខ្ចីជើងនៅក្លឹប West Ham United និង AC Milan ខណៈ Jones និង Mata អាចត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងរវាងម្នាក់ៗ មានតម្លៃស្មើនិង ១០ លានផោនរីឯ Sergio Romero និងចាកចេញដោយគ្មានតម្លៃខ្លួន៕
ប្រភពព័ត៍មាន៖ Sportsmole
