បរទេស៖ ក្រុមតោ​ខៀវ Chelsea បាន​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ​ជាលើក​ទី​១ បើ​គិត​ចាប់​តាំង​ពីឆ្នាំ​២០១៤ ខណៈ​ដែល Hakim Ziyech បាន​បញ្ចប់​ការមិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេ ដើម្បី​ជួយ​ឲ្យ​ក្រុមខ្លួន​ទទួល​ជ័យជម្នះ​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម Atletico Madrid ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពីថ្ងៃពុធ​។

 

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ម៉ូ​ណា​កូ Ziyec បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាលើក​ដំបូង​របស់​គេ បើ​គិត​ចាប់​តាំងពី​ខែ​តុលា ដើម្បី​ជួយ​ឲ្យក្រុម​ម្ចាស់ផ្ទះនាំ​មុខមុន នៅ​តង់​ទី​១​នាកីឡដ្ឋាន Stamford Bridge​។ ខ្សែបម្រើ​ Emerson បាន​ចូល​លេង​ក្នុង​នាម​ជាកីឡាករ​បម្រុង ដើម្បី​រក​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ និង​ដើម្បី​បំពេញការ​ឈ្នះ​​ទាំង​២​ជើង​យ៉ាង​កក់​ក្តៅក្នុងលទ្ធ​ផល ៣-០ លើក្រុមកំពុង​តែ​នាំមុខ​លើ​តារាង​ក្រប​ខ័ណ្ឌ La Liga​។ ដើម្បី​​បន្ថែម​ការខក​ចិត្ត​​កាន់​តែ​ធំ​ទៀត កីឡាករ Stefan Savic បាន​រង​កាតក្រហម នៅ​ជិត​បញ្ចប់​ការ​ប្រកួត ក្រោយពី​បាន​វាយ​កែង​ទៅលើ​ក្បាល​ពោះ​របស់​កីឡាករ Antonio Rudiger​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ម្ចាស់​ការ​ពារ​តំណែង​​ជើង​ឯក Bayern Munich បាន​​ឈាន​ទៅ​វគ្គ​បន្តដោយ​ងាយដូច​គ្នា ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុលទ្ធ​ផល ២-១ លើ​ក្រុម Lazio បាន​បំពេញ​ការ​ឈ្នះ​ទាំង​២​ជើង​ក្នុងលទ្ធ​ផល ៦-២៕

ប្រភព​ព័ត៌​មាន​៖ Channel News Asia