បរទេស៖ អ្នកចាំទី Bono បានរកគ្រាប់បាល់វាយបកតាមស្មើដើម្បីជួយសង្រ្គោះក្រុមភ្ញៀវ Sevilla ក្នុងលទ្ធផល១ទល់និង១ជាមួយម្ចាស់ផ្ទះ Real Valladolid ក្នុងការប្រកួតលីកកំពូលអេស្បាញសប្តាហ៏ទី២៨កាលពីយប់ថ្ងៃសៅរ៏។ ក្រោយពី Fabian Orellana រកគ្រាប់បាល់នាំមុខអោយ Valladolid ដោយការស៊ុតពិន័យ១១ម៉ែត្រមុនបញ្ចប់ការប្រកួតតង់ទី១។ កីឡាករអន្តរជាតិម៉ារ៉ុក Bono វ័យ ២៩ ឆ្នាំរូបនេះបានព្យាយាមឡើងមករកគ្រាប់បាល់ជួយក្រុមបានសម្រេចនៅម៉ោង បន្ថែមនាទីទី៩០+៤ ជិតបញ្ចប់ការប្រកួតតង់ទីពីរនាទីទី៩០+៤។
Bono មានដើមកំណើតកើតនៅប្រទេសកាណាដាបានក្លាយជាអ្នកចាំទី Sevilla ដំបូងគេបន្ទាប់ពី Andres Palop រកបានគ្រាប់បាល់ដូចគ្នាផងដែរពេលប្រកួតជាមួយ Shakhtar Donetsk សម្រាប់ពានរង្វាន់ Europa League កាលពីរដូវកាល២០០៦-២០០៧ ។
Bono ក៏ជាជាអ្នកចាំទីនៅលីកកំពូលអេស្បាញ La Liga ទី ២ ដែលអាចរកគ្រាប់បាល់បាននៅឆ្នាំនេះ ក្រោយពី Marko Dmitrovic របស់ក្រុម Eibar បានស៊ុតបាល់ប៉េណាល់ទីលើក្រុម Atletico Madrid កាលពីខែមករាកន្លងទៅផងដែរ។ គួររំលឹកថាឆ្នាំចុងក្រោយដែលធ្លាប់មានអ្នកចាំទីរកគ្រាប់បាល់បាន២នាក់នៅ La Ligaដូចនេះគឺមានចាប់តាំងពី ឆ្នាំ ១៩៨៧ មកម្លេះ៕
ប្រភពព័ត៍មាន៖ BBC