បរទេស៖ ជារឿយៗក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្លិប Barcelona និង Real Madrid បានប្រជែងគ្នាយ៉ាងខ្លាំងក្លាដើម្បីដណ្តើមពាន La Liga ដោយក្រុមទាំង២ រកបានពិន្ទុដល់ទៅ៩៥ពិន្ទុ ស្របពេលដែលពួកគេ ក៏ត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យបានល្អជាងក្លិបផ្សេងទៀតផងដែរ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ស្របពេលដែលនៅសល់ការប្រកួត១០លើកទៀតនៅរដូវកាលនេះ Atletico Madrid កំពុងតែនាំមុខលើកំពូលតារាង ដោយពួកគេត្រូវការរកបានឲ្យត្រឹមតែ៨៥ពិន្ទុប៉ុណ្ណោះ ដើម្បីឈ្នះពានលីកក្នុងស្រុករបស់ខ្លួន។ យ៉ាងណាក៏ដោយ វានៅតែជាការប្រជែងដណ្តើមពានដ៏ស្វិតស្វាញរវាងក្រុមទាំង៣ ខណៈដែលពួកគេមានគម្លាយឆ្ងាយពីគ្នាត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ ហើយក្រុមទាំង៣ សុទ្ធសឹងមានក្តីសង្ឃឹមក្នុងការលើកពានដូចគ្នា។
Atletico នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុមឈរលេខ៤ Sevilla នៅថ្ងៃអាទិត្យ ខណៈដែលគេចាត់ទុកថា នេះគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏ស្វិតស្វាញបំផុតក្នុងចំណោមការប្រកួតដែលនៅសល់។ ខ្សែបម្រើ Koke ប្រធានក្រុមនៃក្រុម Atletico បានឲ្យដឹងថា៖ «គ្រប់គ្នាដឹងថា ការឈ្នះពានគឺអាស្រ័យទៅលើភាពខ្លាំងនៅរដូវកាលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia