បរទេស៖ លោក Pep Guardiola បានលើកឡើងថានឹងចងចាំរឿងរ៉ាវដ៏ល្អនៅរដូវកាលនេះក្រោយពីក្រុមMan.City របស់លោក បានផ្តួល ក្រុមលេខ ៣ Leicester​ នៅក្របខណ្ឌ Premier League  ក្នុងលទ្ធផល២ទល់និង០ កាលពីយប់ថ្ងៃសៅរ៏។

Leicester vs Man City highlights and reaction as Mendy and Jesus score in City win - Manchester Evening News

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ២ របស់ខ្សែការពារ Benjamin Mendy, Gabriel Jesus បន្តរុញអោយ Man City បង្កើនគម្លាត១១ ពិន្ទុពីការប្រកួត ៧ លើកនិងសម្លឹងឃើញឪកាសលើកពានលីកកំពូលអង់គ្លេសជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ។ បន្ទាប់ពីបង្កើនគម្លាត ១៧ ពិន្ទុនៅលើកំពូលតារាងពីក្រុម Man Utd ដែលសល់២ប្រកួតនៅក្នុងដៃលោក Guardiola បាន​បន្ថែម​ទៀតថា: ខ្ញុំស្រឡាញ់ក្របខ័ណ្ឌ Premier League ច្រើនជាងការប្រកួតដទៃទៀត។ យើងជិតនិង​ដណ្តើមបាន ជើងឯកពីក្រុមការពារតំណែងជើងឯកគឺ Liverpool ហើយ។

Quick Match Recap: Leicester City 0-2 Manchester City - Bitter and Blue

ខ្សែការពារ Fernandinho រកគ្រាប់បាល់បញ្ចូលទីប៉ុន្តែមិនត្រូវបានផ្តល់ការអនុញ្ញាតិ ខណៈការទាត់បាល់ពិន័យ Free-kick របស់ Kevin de Bruyne ហើយនិង Riyad Mahrez ត្រូវបាន Kasper Schmeichel ជួយសង្គ្រោះបាន៕

ប្រភពព័ត៍មាន៖ BBC