បរទេស៖ ក្រុមកំពូលតារាង La Liga គឺ Atletico Madrid បានរងបរាជ័យសម្រាប់សប្តាហ៏ទី២៩ជាមួយក្រុមម្ចាស់ផ្ទះ Sevilla ដែលជារឿងខកខានក្នុងការបង្កើនគម្លាតពីក្រុមគូប្រជែង Real Madrid និង Barcelona។ នៅតង់ទី១អ្នកចាំទីឆ្នើម Jan Oblak បានជួយសង្គ្រោះ បាល់ប៉េណាល់ទីរបស់ Lucas Ocampos បន្ទាប់ពីកីឡាករ Saul Niguez បានបង្កកំហុសអោយខ្សែបម្រើ Ivan Rakitic ដួលក្នុងតំបន់គ្រោះថ្នាក់។
/cdn.vox-cdn.com/uploads/chorus_image/image/69075005/1310796050.0.jpg)
ប៉ុន្តែទីបំផុតខ្សែការពារអន្តរជាតិអាហ្សង់ទីន Marcos Acuna មានឪកាសតែតបញ្ចូលទីបានយ៉ាងល្អក្រោយការបញ្ជូន ពីស្លាបខាងស្តាំរបស់អតីតខ្សែការពារក្រុម ManCity កីឡាករ Jesus Navas សម្រាប់ការប្រកួតតង់ទី២នាទីទី៧០។

Atletico Madrid នៅមិនទាន់ប្រាកដថានិង អាចឈ្នះជើងឯកលីកកំពូលអេស្បាញជាលើកដំបូងរឺយ៉ាងណានោះទេ ក្រោយខកខានចាប់តាំងពីឆ្នាំ ២០១៤ ពោលគិតត្រឹមសប្តាហ៏ទី២៩នេះគឺមានគម្លាតត្រឹម ៣ ពិន្ទុប៉ុណ្ណោះឈរនៅកំពូលតារាងខណៈការប្រកួតនៅសល់ ៩ ដងទៀតនិងបញ្ចប់រដូវកាល។ Barcelona នឹងមានឪកាសឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ប្រសិនបើពួកគេយកឈ្នះក្រុម Real Valladolid ដែលមានចំណាត់ថ្នាក់លេខ ១៦ នៅយប់ថ្ងៃច័ន្ទនេះបាន៕
 
                