បរទេស៖ កីឡាករក្លឹប Valencia បានដើរចេញពីទីលានប្រកួតកំឡុងការប្រកួតនៅថ្ងៃអាទិត្យពេលដែលត្រូវបានក្រុមម្ចាស់ផ្ទះ Cadiz នាំមុខក្នុងលទ្ធផល ២ទល់និង១ សម្រាប់ការប្រកួតក្របខណ្ឌ La Liga បន្ទាប់ពីទទួលរងការប្រមាថ ប្រកាន់ជាតិសាសន៍។
Mouctar Diakhaby មានប្រតិកកម្មយ៉ាងខ្លាំងបន្ទាប់ពីប៉ះទង្គិចគ្នានៅតង់ទី ១ ជាមួយ Juan Cala របស់ក្រុម Cadiz។ Diakhaby ខ្សែការពារអន្តរជាតិបារាំងវ័យ២៤ឆ្នាំរូបរបស់ Valencia បានចាកចេញពីទីលានក្រោយតវ៉ាជាមួយអាជ្ញាកណ្តាល នៅក្នុងតង់ទី១។យោងការអះអាងបន្ថែមទៀតរបស់ខ្សែការពារ Valencia កីឡាករ Jose Gaya បានបញ្ជាក់ប្រាប់លំអិតថាៈ ក្រោយពីរកគ្រាប់បាល់តាម ស្មើជាមួយក្រុម Cadiz Diakhaby បានប្រាប់មិត្តរួមក្រុមថាខ្លួនត្រូវបានគូបដិបក្សប្រើពាក្យសម្តីរើសអើងជាតិសាសន៏ ដូច្នេះ ក្រុមទាំងមូលត្រូវផ្អាកការប្រកួត។
ប៉ុន្តែដោយមានសំនូមពរនិងការលើកឡើងថាក្រុមនិងត្រូវប្រឈមការកាត់ពិន្ទុ ព្រោះតែបោះបង់ការប្រកួតបែបនេះ ទើបធ្វើអោយក្រុមសម្រេចចិត្តចូលប្រកួតបន្ត។ សម្រាប់ Diakhaby ត្រូវបានស្នើសុំចូលមកកាន់ទីលាន ប្រកួតវិញដើម្បីមានឪកាសជួយក្រុម ប៉ន្តែរូបគេត្រូវបានប្តូរជំនួសដោយកីឡាករមិត្តរួមក្រុមផ្សេងទៀត៕
ប្រភពព័ត៍មាន៖ BBC