បរទេស៖ ក្រុម Paris Saint-Germain កំពុងតែសម្លឹងរកការសងសឹកចំពោះការចាញ់របស់ពួកគេ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន នៅពេលដែលពួកគេត្រូវជួបគ្នាជាមួយនឹងក្រុម Bayern Munich ម្តងទៀត ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនៅសប្តាហ៍នេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមយក្សរបស់បារាំងមួយនេះ ហាក់ដូចជាបាត់បង់ភាពខ្លាំងរបស់ខ្លួន បើគិតចាប់តាំងពីពេលនោះមក បើទោះបីលោក Mauricio Pochettino ធ្វើជាគ្រូបង្វឹកក៏ដោយ។ ព័ត៌មានស្តីពីការអវត្តមានតារាឆ្នើម Robert Lewandowski សម្រាប់វគ្គ៨ក្រុមចុងក្រោយជើងទី១ នៅកីឡដ្ឋាន Allianz Arena នៅរាត្រីនេះ បានកើតឡើង ស្របពេលដែលក្រុម PSG ហាក់មានកម្រិតលេងរឹងមាំឡើងវិញ ជាពិសេសចំពេលដែលខ្សែប្រយុទ្ធ Neymar ជាសះស្បើយពីរបួស ក្រោយពីការអវត្តមានចុងក្រោយបំផុតរបស់គេ។ ទោះបីជាយ៉ាងណា ក្រុម PSG មិនបានត្រូវការ Neymar ឡើយ នៅពេលដែលពួកគេបានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះ ក្នុងយុទ្ធនាការមកទល់ពេលនេះ ដើម្បីផ្តួលក្រុម Barcelona ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតក្រៅដី កាលពីជុំមុន។
ប៉ុន្តែ ពេលនេះ សម្ពាធផ្សេងៗកំពុងតែធ្លាក់លើក្រុម PSG ក្រោយពីពួកគេបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Bayern ក្នុងទីក្រុង Lisbonកាលពីខែសីហា ឆ្នាំមុន។ លោក Pochettino អតីតគ្រូបង្វឹកក្រុម Tottenham Hotspur បានបញ្ជាក់ប្រាប់កាលពីខែមុនថា លោកត្រូវការពេលដើម្បីបង្កើតសមិទ្ធិផលនៅកីឡដ្ឋាន Parc des Princes ហើយថា លលោកមិនអាចផ្លាស់ប្តូរស្ថានភាពក្រុមឡើយ លុះត្រារហូតដល់មុនរដូវកាលក្រោយ៕
ប្រភពព័ត៌មាន៖ Channel News Asia