ក្រុមអ្នកមានជំនាន់ថ្មី Paris Saint Germain បានត្រៀមទឹកប្រាក់ដល់ទៅ 90លានផោន ដើម្បីដាក់សំណើរនាំយកខ្សែបម្រើឆ្នើម Kante របស់ក្រុមជើងឯក Premie League តោខៀវ Chelsea នាខែមករា 2018 ខាងមុខនេះ។

កីឡាករក្រុមជម្រើសជាតិបារាំងរូបនេះត្រូវបានជ្រើសរើសក្នុងបេក្ខភាពកីឡាករ 30រូបដែលត្រូវបោះឆ្នោតដើម្បីឈ្នះពាន Ballon D’or 2017 នេះ។ ក្រោយការនាំយកខ្សែប្រយុទ្ធស្លាបវ័យក្មេង Mbappe ក្នុងលក្ខណ្ឌខ្ចីជើងកាលពីដើមរដូវកាលមក ក្រុម PSG ចង់បានខ្សែបម្រើម្នាក់ទៀតដើម្បីមកជួយគាំទ្រកីឡាករ Thiago Motta ស្របពេល Marco Verratti កំពុងស្ថិតនៅក្នុងរ៉ាដាចង់បានរបស់ក្រុម Barcelona នៅឡើយ។

Kante បានជួយក្រុម Leicester City លើកពាន Premier League 2015-2016 បន្ទាប់មកត្រូវបានក្រុមតោខៀវ Chelsea ទិញយកមករួមក្រុមក្នុងតម្លៃទិញយកមករួមក្រុមក្នុងតម្លៃ 30លានផោន កាលពីឆ្នាំ2016 និងមានសុពលភាពកិច្ចសន្យា 5ឆ្នាំ ព្រមជាមួយគ្នានេះ Kante ទទួលបានជោគជ័យបន្តទៀតដោយបានជួយក្រុមChelsea លើកពានរដូវកាល(2017-2018)ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc