បរទេស៖ លោក Julian Nagelsmann គឺជាបេក្ខភាពឈានមុខគេនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមបណ្តាញសារព័ត៌មានអាល្លឺម៉ង់ ក្នុងការក្លាយជាគ្រូបង្វឹកបន្ទាប់របស់ក្លិប Bayern Munich បន្ទាប់ពីលោក Hansi Flick បានប្រកាសថា លោកចង់ចាកចេញពីក្លិបនេះ ដើម្បីទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់។
បើទោះបីដឹកនាំឲ្យក្រុម Bayern លើកពាន៣ក្នុងរដូវកាលតែមួយតាមរយៈការឈ្នះពានក្របខ័ណ្ឌ Champions League កាលពីរដូវក្តៅមុនក៏ដោយ ប៉ុន្តែ លោក Flick បានបង្កើតការភ្ញាក់ផ្អើលតាមរយៈកីឡាបាល់ទាត់អាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ តាមរយៈការប្រកាសថា លោកចង់រំលាយកិច្ចសន្យារបស់លោកនៅក្លិប Bayern ដោយកិច្ចសន្យានោះ មានសុពលភាពរហូតដល់ឆ្នាំ២០២៣ នៅពេលបញ្ចប់រដូវកាលនេះ។ លោក Flick បានបញ្ជាក់ថា «ហេតុផលនៃការចាកចេញគឺជារឿងផ្ទៃក្នុងនៅពេលនេះ» ប៉ុន្តែ ការមានទំនាក់ទំនងមិនល្អជាមួយនឹងលោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លិប Bayern ជុំវិញការទិញចូលកីឡាករថ្មី និងផែនការរៀបចំក្រុម ត្រូវបានគេជឿជាក់ថា គឺជាកត្តាមួយ។
លោក Lothar Matthaeus អតីតប្រធានក្លិប Bayern និងជាអ្នកអធិប្បាយតាមប៉ុស្តិ៍ទូរទស្សន៍ បានប្រាប់ទូរទស្សន៍ Sky កាលពីថ្ងៃអាទិត្យថា៖ «គាត់នឹងមានការធូរស្រាល ប្រសិនបើបានទំនាក់ទំនងបញ្ហានេះ ជាផ្លូវការ។ គ្មានផ្លូវដែលត្រូវដោះស្រាយទៅលើភាពតានតឹងរវាងលោក Flick និងលោក Salihamidzic ឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia