បរទេស៖ លោក John W Henry ម្ចាស់ក្លឹបហង្សក្រហមLiverpool ត្រៀមផ្តល់ភ្លើងខៀវក្នុងការចរចារចុះហត្ថលេខានាំយក Kylian Mbappe ពីក្លឹប Paris Saint-Germain នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅររដូវក្តៅនេះ។ក៏ព្រោះតែកីឡាករវ័យ ២២ឆ្នាំសញ្ជាតិបារាំងរូបនេះនៅឡើយមិនទាន់បន្តកិច្ចព្រមព្រៀងថ្មីជាមួយក្រុមម្ចាស់ផ្ទះជើងឯកបារាំងLigue-១នៅឡើយ។

Real Madrid ដែលជាក្លឹបនាំមុខក្នុងការតាមប្រម៉ាញ់សមាជិកជ័យលាភីWorld Cup ២០១៨រូបនេះកន្លងមក ប៉ុន្តែថ្មីៗនេះ Mbappe ត្រូវបានបណ្តាញពត៌មាននៅអេស្បាញចុះផ្សាយថារូបគេកំពុងរកទិញផ្ទះនៅទីក្រុងម៉ាឌ្រីត ។ប៉ុន្តែប្រធានក្លឹបលោក Florentino Perez បានសារភាពថាលទ្ធភាពនៃការទិញខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំងរូបនេះ និងមិនអាចទៅរួចទេក្រោយការប្រកួតពានរង្វាន់ European Super League មិនអាចដំណើរការទៅមុខ ខណៈដែលក្លឹបធំៗចំនួន ៩បានដកខ្លួនចេញជាបន្តបន្ទាប់ទៅហើយនោះ។

គេហទំព័រ The Mirror បានចុះផ្សាយថាៈ ប្រធានក្លឹបលោក Henry មានបំណងចង់ប៉ះប៉ូវអារម្មណ៏ប្រិយមិត្តគាំទ្រឡើងវិញ ក្រោយពីពួកគេសម្តែងអារម្មណ៏ ខកចិត្តដែលក្លឹបបានចូលរួមចំណែកក្នុងព្រឹត្តការណ៏ European Super League ។ ដូច្នេះស្របពេលគូប្រជែងReal Madrid ជួប បញ្ហាហិរញ្ញវត្ថុដែលជាការហុចឪកាសអោយLiverpool ចូលខ្លួន ចែចូវនាំយកអតីតខ្សែប្រយុទ្ធក្រុមMonaco មកកាន់ទឹកដីAnfield នាពេលខាងមុខនេះ។ Mbappe នៅមានកិច្ចសន្យា១ឆ្នាំទៀត ជាមួយ PSG បានស៊ុតបញ្ចូលទីសរុប ១២៥ គ្រាប់និងAssist ៦០ ដងក្នុងការបង្ហាញខ្លួនចំនួន ១៦៥លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់៕
ប្រភពព័ត៍មាន៖ Sportsmole
 
                