បរទេស៖ លោក Mauricio Pochettino ថាជារឿងគួរអោយរីករាយដែលមានឪកាសបង្វឹកខ្សែប្រយុទ្ធឆ្នើម Neymar ក៏ព្រោះតែកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមានសមត្ថភាពនិងទេពកោសល្យហើយជាពិសេសគឺការយកចិត្តទុកដាក់ស្តាប់និងទទួលយកការណែនាំពីអ្នកចាត់ការទូទៅដូចជារូបលោកជានិច្ច ។
គួរបញ្ជាក់ថារដូវកាលនេះគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីន កំពុងសម្លឹងឃើញឪកាសនាំ Paris Saint-Germain ទៅវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ជាលើកទី២ ជាប់ៗគ្នាម្តងទៀត ក្រោយខកចិត្តកាលពីរដូវកាលមុនរួចមក។ អតីតគ្រូបង្វឹកTottenham បានប្រាប់កាសែត Guardian យ៉ាងដូច្នេះថា: កីឡាករប្រេស៊ីលមានចំនុចពិសេសខុសប្លែកពីសាសន៏ដទៃ ។ ពួកគេចូលចិត្តលេងបាល់ទាត់ព្រោះ ព្រោះមានអារម្មណ៏ថាពួកគេកំពុងរាំ។ Ronaldinho គឺជាមិត្តរួមក្រុមរបស់ខ្ញុំនៅពេលខ្ញុំប្រកបអាជីពជាកីឡាករ PSG ហើយឥឡូវនេះមកដល់យុវជនជំនាន់ក្រោយ Neymar ។
ពួកគេត្រូវការប្រមូលផ្តំអារម្មណ៍ដើម្បីរីករាយក្នុងការបង្ហាញទម្រង់លេងតាមរបៀបបានល្អបំផុត។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកដឹកនាំក្រុមជើងឯកបារាំងLigue-១កាលពីដើមឆ្នាំ២០២១ ខណៈដែលពួកគេកំពុងតស៊ូ ប្រយុទ្ធការពារតំណែងជើងឯកជាមួយLille និង ត្រូវត្រៀមជួបជាមួយជើងខ្លាំងMan.City សម្រាប់ការប្រកួតជើងទី១វគ្គ ១/២ផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៍មាន៖ Goal