បរទេស៖ ក្រុម​តោ​ខៀវ Chelsea បាន​បង្ហាញ​ពីកម្រិត​លេង​យ៉ាងល្អ​ពេល​ប៉ះ​ជាមួយនឹងក្រុម Real Madrid ប៉ុន្តែ ត្រឹម​តែ​អាច​បញ្ចប់ក្នុង​លទ្ធ​ផល​ស្មើ ១-១  ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជើង​ទី​១ កាលពី​ថ្ងៃ​អង្គារ ក្រោយពី​ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​នៅ​ដើម​របស់ Christian Pulisic​។

Real Madrid 1-1 Chelsea, result, summary, goals: Champions League semi-final first leg - AS.com

Chelsea បាន​ចាប់​​ផ្តើម​ការ​ប្រកួត​យ៉ាងល្អ ក្រោម​ដំណក់​ទឹកភ្លៀងដ៏ជោគ​ជាំ នា​កីឡដ្ឋាន Alfredo di Stefano និង​បាន​រក​គ្រាប់​បាល់​នាំ​មុខមុន នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធអន្តរ​ជាតិ​អា​មេរិក Pulisic បាន​បណ្តើរ​បាល់​ផុត​ដៃ​អ្នក​ចាំ​ទី​ Thibaut Courtois ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅនាទី ទី​១៤​។ ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​​អឺ​រុប​១៣​សម័យ​កាល Real ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាព​ស្រឡាំងកាំង ប៉ុន្តែ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅនាទី ទី​២៩ តាម​រយៈ​ការ​ស៊ុ​ត​បាល់​បញ្ចូល​ទី​ដ៏​​អស្ចារ្យ​ពី​ Benzema ដែល​បាន​ដក់​បាល់ មុន​នឹង​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​តែម្តង​។

Chelsea fans' preferred lineup against Real Madrid: Werner leads the line; no surprises - We Ain't Got No History

Chelsea បាន​បង្ហាញពី​កម្រិតលេងល្អ​ប្រសើរ​ជាង​ នៅ​ក្នុង​តង់​ទី​២ ប៉ុន្តែ មិន​អាច​បំបែកតំបន់​ការ​ពារ​របស់​ក្រុម Real ម្តង​ទៀត​ឡើយ ហើយ​បន្ទាប់​មក ត្រូវ​​ព្យា​យាម​ការពារ​ដ៏រឹងមាំ​ដើម្បី​រា​រាង​ការ​ដាក់​សម្ពាធ​នៅ​ចុង​ម៉ោង​របស់​ក្រុមម្ចាស់​ផ្ទះ ដែល​​នឹង​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Stamford Bridge ក្នុងការ​ប្រកួត​ជើង​ទី​២ នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ដោយ​សម្លឹង​រក​ការ​​ឈាន​ទៅ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​៥​ ក្នុង​រយៈពេល​៨​ឆ្នាំ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia