បរទេស៖ ក្របខ័ណ្ឌលីកកំពូលអង់គ្លេសPremier League បានបណ្តុះបណ្តាលនូវកីឡាករឆ្នើមៗជាច្រើនក្នុងចំណោមលីកលំដាប់កំពូលធំៗនៅទ្វីបអឺរ៉ុបទាំងប្រាំ ។ ក្នុងនោះដែរក្លឹបជាគូប្រជែងទាំងនោះ បានកសាងធនធានមនុស្សដ៏ល្អបំផុតអោយក្លាយជាប្រធានក្រុម ឆ្នើម ៗ ដើម្បីជួយដោះស្រាយបញ្ហាជាពិសេសសម្រាប់ការប្រកួតនៅលើទីលានវាលស្មៅនៅក្នុងវិស័យទំនើបកម្មបាល់ទាត់ដ៏សម្បូរបែបដែលបានវិវឌ្ឍខ្លួនមកអស់រយៈពេលជិត៣ទសវត្សមកនេះ ។ ដូច្នេះយើងមកក្រឡេកមើលប្រធានក្រុមនៅក្លឹបទាំង៥ដែលបានសាងកេរ្ត៏ឈ្មោះល្អបំផុត ក្នុ ង ប្រវត្តិសាស្ត្របាល់ទាត់:
១.Steven Gerrard
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិងជាប្រធានក្រុមហង្សក្រហមLiverpool រូបនេះទោះបីជាមិនធ្លាប់ជួយក្រុមអោយឈ្នះពាន ក្រប ខណ្ឌ Premier League ប៉ុន្តែការរួមចំណែកនិងលទ្ធផលស្នាដៃដែលជួយអោយក្លឹបឈ្នះពានរង្វាន់Uefa Champion League រដូវកាល ២០០៤-២០០៥។ មិនត្រឺមតែដើរតួនាទីជាប្រធានក្រុមប៉ុណ្ណោះទេGerrardមានសមត្ថភាពអាចរកគ្រាប់បាល់ និង ត្រូវបានចាត់ទុកជា កីឡាករនាំលេងPlay Maker សម្រាប់ក្រុមផងដែរកំលុងពេលប្រកបអាជីពនៅទឹកដីAnfield រយៈពេល១៧ឆ្នាំ។
២.Patrick Vieira
ក្រោយទទួលតួនាទីជំនួសមិត្តរួមក្រុមTony Adams អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កាំភ្លើងធំ Arsenal និងបានរួមចំណែកជួយក្លឹបឈ្នះពានFA Cup កាលពីឆ្នាំ២០០៥ក្រោយពេលជួយអោយក្លឹបឈ្នះក្របខណ្ឌ Premier League ៣ដង ជាមួយលោកArsene Wenger។
៣.Vicent Kompany
ចំណាយពេល១១ឆ្នាំអតីតប្រធានក្រុមមេឃខៀវMan.City បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមជោគជ័យនៅក្របខណ្ឌPremier Leagueដោយជួយអោយពួកគេឈ្នះពាន៤ដងជាមួយនិងអ្នកចាត់ការទូទៅ៣នាក់ផ្សេងគ្នា។ខ្សែការពារកណ្តាលសញ្ជាតិបែលហ្សិករូបនេះ បាន ក្លាយជាកីឡាករដ៏មានឥទ្ធិពលបំផុតក្នុងក្រុមក្រោយពីលោកPep Guardiola ចូលមកដឹកនាំក្រុម ប៉ុន្តែក្រោយការចាកចេញរបស់គេ ធ្វើអោយMan.City ខកខានការពារតំណែងជើងឯកជាលើកទី២ នៅរដូវកាល ២០១៩-២០២០ ក្រោយពីLiverpool បានឈ្នះជើងឯក ជាលើកដំបូងនាពេលនោះ។
២.John Terry
John Terry បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុម ដោយរួមចំណែកបង្អាក់ការឈ្នះពានPremier League ផ្តាច់ មុខពីសំណាក់ក្រុមគូប្រជែងលីកកំពូលដ៏ធំគឺបិសាចក្រហម Man. Utd និង កាំភ្លើងធំArsenal នៅជំនាន់ដែលលោកMourinho ចន្លោះឆ្នាំ២០០៤-និង២០០៦។ ហើយក្នុងរយៈពេល១៩ឆ្នាំអតីតខ្សែការពារ កណ្តាលក្រុមជម្រើសជាតិអង់គ្លេសបានទទួលតំណែងរយៈពេល១៣ឆ្នាំ(២០០៤-២០១៧)និងបានជួយអោយChelsea ឈ្នះពានPremier league ៥សម័យកាល និង ពានChampion League ព្រមទាំងEuropa League ផងដែរ។
១.Roy Keane
អតីតប្រធានក្រុមMan.Utdរូបនេះមានចំនុចលេចធ្លោច្រើនជាងគេបំផុត ។ ភាគច្រើនបំផុតគឺមិនអាចនិងមិន ធ្វើសង្គ្រាមនោះទេប្រសិនជាអ្នកលេងប្រឈមពេលមានវត្តមានរបស់ Roy Keane។កីឡាករអន្តរជាតិសាធារណៈរដ្ឋអៀឡង់រូបនេះ បានដាក់ចិត្តនិងបេះដូងដើម្បីធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ក្លឹប Man. Utdជានិច្ច ។ Keane ដែលបានទទួលតួនាទីពីលោក Eric Cantona ធ្លាប់បានឈ្នះពាន Premier League ចំនួន ៤ លើកជាមួយក្របខណ្ឌ Champion League ១លើកក្នុងរយៈពេល ៧ រដូវកាលដែលរូបលោកធ្វើជាប្រធានក្រុម៕
ប្រភពព័ត៍មាន៖ Sportskeeda