បរទេស៖ វីរបុរសក្រុមបិសាចក្រហមMan.Utd លោក Paul Scholes បញ្ចេញអារម្មណ៏យល់ឃើញថាលោក Ole Gunnar Solskjaer បានសម្រេចចិត្តខុសដោយដាក់អោយ Marcus Rashford លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបខាងស្តាំជំនួសMason Green wood ក្នុងជំនួបពេល Man Utd លត់ភ្ញៀវ Roma ចាស់ដៃកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។
គួរកត់សម្គាល់ថា Greenwood មានទម្រង់លេងយ៉ាងល្អក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយរកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ លើកចុងក្រោយរបស់គាត់។ ប៉ុន្តែកីឡាករអន្តរជាតិអង់គ្លេសវ័យ ១៩ ឆ្នាំរូបនេះមានឈ្មោះចូលលេងក្នុងនាមកីឡាករ បម្រុងសម្រាប់ការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅទឹកដី Old Trafford។
Rashford បានចូលលេងជម្រើសដំបូងក្នុងតួនាទីខាងលើដោយមានការគាំទ្រពីកីឡាករ Paul Pogba ផ្ទុយទៅវិញ Scholes និងអតីតមិត្តរួមក្រុម Man Utd គឺ Owen Hargreaves មិនយល់ស្របនឹងការដាក់នេះទេ។ Scholes យល់ថា តួនាទីនេះគឺ Fredនិង Scott McTominay ជាអ្នកលះបង់ទៅអោយ Rashford និង Greenwood ផ្ទុយទៅវិញខ្ញុំយល់ថា Rashford មិនចូលចិត្តលេងនៅតួនាទីស្លាប ខាងស្តាំនេះទេ៕
ប្រភពព័ត៍មាន៖ Metro