បរទេស៖ក្លឹបបិសាចក្រហម Manchester United កំពុងប្រឈមនឹងការកាត់ពិន្ទុ បន្ទាប់ពីអ្នកគាំទ្របានចូលអុកឡុកបង្កការរំខានដែលធ្វើអោយប៉ះពាល់ដល់ការការប្រកួត​លីគ​កំពូល​​អង់គ្លេសរវាងក្រុមម្ចាស់ផ្ទះ Man Utd និងក្រុមភ្ញៀវ Liverpool នៅសប្តាហ៏ទី៣៤​កាលពីយប់ថ្ងៃអាទិត្យ​។

Manchester United v Liverpool match postponed after fans invade Old Trafford  pitch | The National

ពេល​នេះទាំង​ក្រប​ខ័ណ្ឌ Premier League និងសមាគមបាល់ទាត់អង់គ្លេស FA  ព្រមជាមួយអាជ្ញាធរមូលដ្ឋានកំពុងធ្វើការស៊ើប​អង្កេតលើ​ករណីមួយនេះ ដើម្បីអោយក្លឹប​ត្រូវមានទំនួល​ខុសត្រូវ ដែលមិនអាចគ្រប់គ្រងស្ថានការណ៏បាន។ ពោលគឺបន្ទាប់ពីអ្នកគាំទ្រ​បានធ្វើការ​ហែក្បួន​ជាទ្រង់ទ្រាយ​ធំតវ៉ាគោលបំណងប្រឆាំងម្ចាស់ក្លឹបគឺក្រុមគ្រួសារត្រកូល Glazer អោយ​ចាក​ចេញពី​ការកាន់ភាគហ៊ុន និង​លក់ក្លឹប​តែ​ម្តង។ មិនតែប៉ុណ្ណោះសកម្មភាពមួយទៀតគឺអ្នកគាំទ្រច្រើនពាន់នាក់បានបំបែកគ្នាចូលទៅកាន់ទីលាន Old Trafford ដោយ​ដុតភ្លើងពណ៌​ពេញ​ទីលាន និងមួយចំនួនទៀតបានទៅរារាំងកីឡាករ និងគ្រូបង្វឹកមិនអោយចាកចេញពីសណ្ឋាគារ Lowry មកកាន់កីឡាដ្ឋានដើម្បីធ្វើការប្រកួត​។

Man Utd fans storm Old Trafford, Arsenal cruise at Newcastle - France 24

ដូច្នេះបើយោងតាមច្បាប់នៃក្របខ័ណ្ឌ Premier League ក្លឹបទាំងអស់ណាដែលដើរតួនាទីជាម្ចាស់ផ្ទះតែមិនធានាបានសុវត្ថិភាព​ល់​កីឡាករ​ទាំងពេលមានវត្តមានចូលដល់កីឡាដ្ឋាន និងវិលត្រលប់ទៅវិញ គឺត្រូវប្រឈមនិងការកាត់ពិន្ទុ។ មួយវិញទៀតបទបញ្ជា​ផ្ទៃក្នុង​របស់ FA គឺក្លឹប​ដែលមិនបានអនុវត្តភារកិច្ចខាងលើនេះបាន គឺប្រឈមនិងព្យួរការប្រកួត និងផ្តល់សំណងដល់ភាគី​ម្ខាងទៀត​អាស្រ័​យ​លើ​ទិដ្ឋភាព​​ជាក់ស្តែងដែលបានប្រព្រឹត្តនាំអោយខូចប្រយោជន៏រួមនោះ៕

 

ប្រភពព័ត៍មាន៖ DailyMail