បរទេស៖ ក្រុមបិសាចក្រហម Man Utd ត្រៀមទឹកប្រាក់ដេញថ្លៃចំនួន ៩០ លានផោនសម្រាប់ការចុះហត្ថលេខានាំយក Harry Kane ពីសំណាក់ក្លឹបមាន់ខ្នាយមាស Tottenham នៅរដូវក្តៅនេះ។ គោលបំណងសំខាន់បំផុតសម្រាប់ក្រុមនោះគឺដើម្បីជាការលួងចិត្តប្រិយមិត្តគាំទ្រក៏ដូចជាលុបបំបាត់កំហឹងរបស់ប្រិយមិត្តដែលបានបះបោរប្រឆាំងជាមួយក្រុមគ្រួសារត្រកូល Glazer ដែលជាម្ចាស់ ភាគហ៊ុនធំរបស់ក្លឹបផងដែរនោះ។

គួរបញ្ជាក់ថាប្រិយមិត្តអ្នកគាំទ្រ Man Utd ជាច្រើនពាន់នាក់ បានធ្វើការការតវ៉ាលើគ្រួសារមហាសេដ្ឋីសញ្ជាតិអាមេរិកខាងលើកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយពួកគេបានចូលលុកដល់ក្នុងកីឡាដ្ឋាន Old Trafford ដើម្បីបង្កការរំខានមុនការប្រកួតក្នុងផ្ទះ Man Utd ជាមួយ Liverpool។ មានប្រិយមិត្តមួយចំនួនទៀតបានដុតផ្សែងភ្លើងនៅក្នុងកីឡាដ្ឋាន ហើយបានបង្អាក់ដំណើរនៅសណ្ឋាគារ Lowry ដែលជាកន្លែងកីឡាករស្នាក់នៅមុនការប្រកួតចាប់ផ្តើម ហើយទីបំផុតការប្រកួតក៏ត្រូវបានពន្យាពេល។ យ៉ាងណាមិញក្របខណ្ឌ Premier league និងសមាគមបាល់ទាត់អង់គ្លេសសម្រេចចិត្តថានឹងការប្រកួតទៅថ្ងៃទី១៤ខែឧសភាវិញ។
![]()
ប្រិយមិត្តដែលស្មោះត្រង់ជាមួយក្លឹបក៏នៅតែទាមទារអោយលោក Joel និង Avram Glazer ទាំងពីរគួរតែលក់ក្លិបនេះ បន្ទាប់ពីពួកគេបានចូលរួមក្នុង European Super League ដែលបានបង្កឱ្យមានការរិះគន់ជាច្រើនពីមជ្ឈដ្ឋានបាល់ទាត់ជុំវិញពិភពលោក៕
ប្រភពព័ត៍មាន៖ Daily Mail
