បរទេស៖ ក្របខណ្ឌ Premier league បានប្រកាសថាអ្នកគាំទ្រទាំងអស់នឹងត្រូវបានអនុញ្ញាតិអោយវិលត្រលប់មកចូលរួមទស្សនាការប្រកួតដល់ក្នុងកីឡាដ្ឋានសាជថ្មីឡើងវិញសម្រាប់សប្តាហ៏ទី៣៧ និង ៣៨ មុនបិទបញ្ចប់រដូវកាល ២០២០-២០២១នេះ។
ទោះយ៉ាណាគណៈកម្មការរៀបចំការប្រកួតនឹងបើកអោយអ្នកគាំទ្រអាចទិញសំបុត្រចូលទស្សនារហូតដល់ ១០,០០០ នាក់សម្រាប់ការប្រកួតនៅថ្ងៃទី ១៨ និង ១៩ ខែឧសភានិងជុំទី ៣៨ដែលជាសប្តាហ៏បញ្ចប់រដូវកាលនិងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែឧសភា ២០២១ ខណៈដែលរដ្ឋាភិបាលចក្រភពអង់គ្លេសមានផែនការបន្ធូរបន្ថយការរឹតបន្តឹងនេះ ចាប់ពីថ្ងៃទី ១៧ ខែឧសភានេះតទៅហើយ។
មួយវិញទៀតក្របខ័ណ្ឌលីកកំពូលអង់គ្លេសនៅមិនទាន់បានបញ្ជាក់ថាតើការបន្ធូរបន្ថយនោះនឹងតម្រូវអោយអ្នកចូលទស្សនាមានអ្វីខ្លះជាសំអាង ក្រោយពីអ្នកគាំទ្រដែលចូលរួមទស្សនាផ្ទាល់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup វគ្គផ្តាច់ព្រ័ត្រកាលពីខែមុនគែតម្រូវឱ្យអ្នកទស្សនាមានភ័ស្តុតាងការធ្វើតេស្តវេជ្ជសាស្រ្តបញ្ជាក់ពីលទ្ធផលខ្លួនឯងគឺអវិជ្ជមានរហូតដល់ទៅពីរដងឯណោះទើបអនុញ្ញាតិអោយចូលទស្សនាក្នុងកីឡដ្ឋាន Wembley៕
ប្រភពព័ត៍មាន៖ Metro