បរទេស៖ ក្រុមកញ្ជ្រោងខៀវ Leicester City បានរងនូវការខកចិត្តនៅសប្តាហ៏ទី ៣៥ ដោយចាញ់ក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផល ៤ទល់និង២ ខណៈខ្សែការពារឆ្នើម Jonny Evans ត្រូវបានដកចេញមុនការប្រកួតចាប់ផ្តើមកាលពីរាត្រីថ្ងៃសុក្រម្សិលមិញនេះ ។ការពិតអតីតខ្សែការពារMan.Utd សញ្ជាតិអៀរឡង់ខាងជើងមានឈ្មោះចូលលេងសម្រាប់ជម្រើស ១១ នាក់ដំបូងរបស់ Brendan Rodgers សម្រាប់ការប្រកួត Premier League សប្តាហីទី៣៤នេះប៉ុន្តែទីបំផុតរូបគេមិនមានវត្តមានដចូលលេងនោះទេមុនការប្រកួតចាប់ផ្តើមដោយសាររបួសកែងជើង៕
ទោះបីEvans ត្រូវបានជំនួសដោយកីឡាករ Marc Albrighton ប៉ុន្តែកីឡាករវ័យ បានបង្ហាញខ្លួនចូលលេងអោយLeicester សម្រាប់ ការប្រកួតចំនួនប្រាំមួយលើកចុងក្រោយជាប់គ្នារហូតមក ។ក្រុមលោកBrendon Roger ត្រៀមធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រFA Cup ជាមួយ Chelsea នៅថ្ងៃសៅរ៏ទី១៥ឧសភាសប្តាហ៏ក្រោយ និងជាមួយការព្យាយាមរក្សាចំណាត់ថ្នាក់កំពូលតារាង Top៤ ដើម្បីមានកៅអីលេងនៅ Champions League ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
បរាជ័យកាលពីថ្ងៃសុក្រប៉ុន្តែLeicester នាំមុខក្រុមលេខ៥WestHam ចំនួន ៥ ពិន្ទុ ខណៈក្រុមលោកDavid Moyes មានការប្រកួត ៤ដងទៀតនៅក្នុងដៃ៕
ប្រភពព័ត៍មាន៖ Daily Mail