បរទេស៖ ការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនបានល្អដោយទាត់ស្រាលៗរបស់ Sergio Agueroបានធ្វើអោយអ្នកចាំទីEdouad Mendy ដែលអស់ជំហរទៅហើយនោះ មានឪកាសចាប់បាល់បានយ៉ាងងាយ ក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៏នៅទឹកដី Etihad Stadium។

Manchester City vs. Chelsea score: Marcos Alonso strike postpones title clinch for Guardiola's side - CBSSports.com

ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ ទី៣៥នេះ Man City ត្រូវការ៣ពិន្ទុប៉ុណ្ណោះដើម្បីគ្រងតំណែង ជើងឯកជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយក្រោមការដឹកនាំរបស់លោក Pep Guardiola និងជាលើកទី៧ក្នុងប្រវត្តិ សាស្រ្តរបស់ក្លឹប។

Man City 1 Chelsea 2 LIVE REACTION: Ziyech and Alonso spoil title party as City made to wait for Premier League crown

ទោះបីជាត្រូវបាន Raheem Sterlingមានឪកាសរកគ្រាប់បាល់នាំមុខមុន ប៉ុន្តែការវាយបកដ៏ល្អ២គ្រាប់របស់ Hakim Ziyech និង Marcus Alonso បានធ្វើអោយ Chelsea ទទួលបានជ័យជម្នះជាលើកទី ២ លើក្រុម Man City ក្នុងរយៈពេល ៣ សប្តាហ៍បន្ទាប់ពីជ័យជម្នះរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡាដ្ឋាន Wembley កាលពី​ខែ​មេសា។ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុងអ៊ីស្តង់​ប៊ុល​នៅចុង​ខែឧសភានេះ៕

ប្រភពព័ត៍មាន៖ BBC