​ប​រទេស៖ ទីបំផុតក្រុមបាតតារាងលេខរៀងទី១៩ West Bromwich Albion ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ជាលើកទី ៥ ក្នុងប្រវត្តិសាស្រ្ត​បន្ទាប់ពីបរាជ័យ​នៅទឹកដី​ក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៣ទល់និង១កាលពីយប់ថ្ងៃអាទិត្យ។

ជ័យជំនះសម្រាប់​សប្តាហ៏​​ទី៣៥នាំ​អោយ​ក្រុមលោក​Mikel Arteta  មានគម្លាត៦ពិន្ទុពីក្រុមលេខWest Ham ក្រោយពីពួកគេចាញ់Everton នៅថ្ងៃប្រកួត​ដូចគ្នានោះ។

យ៉ាងណាមិញលទ្ធផលនេះបន្តជួយអោយ Arsenal សម្លឹងលើផ្លូវទៅកាន់ការប្រកួតEuropa League ដែលមានឪកាសនៅតិច​បំផុត​ខណៈ​ការប្រកួតនៅ​សល់តែ៣លើកទៀតប៉ុណ្ណោះនិងត្រូវបិទបញ្ចប់រដូវកាល។ រីឯក្រុមលោក Sam Allardyce បានវិលត្រឡប់ទៅលេង​នៅក្របខណ្ឌ​លីក​លំដាប់ទី២ Championship បន្ទាប់ពី Sheffield Utd ក្រោយមិនអាចរកបាន១០ពិន្ទុងើបចេញពីតំបន់កាត់ចោលបាន​ទេ៕

ប្រភពព័ត៍មាន៖ BBC