បរទេស៖ UEFA បានត្រៀមខ្លួនជាស្រេចដើម្បីអនុញ្ញាតឱ្យកីឡាដ្ឋាន Wembley ជាទីកន្លែងអព្យាក្រឹតមួយ ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះក្រោមលក្ខខណ្ឌដ៏ជាក់លាក់ត្រូវបានធ្វើឡើងយោងគេហទំព័រThe Sunបានចុះផ្សាយ។វាជាការផ្លាស់ប្តូរមួយក្រោយពីក្រុមមកពីអង់គ្លេសទាំងពីរគឺ Man. City និង Chelsea នឹងត្រូវជួបប្រកួតគ្នានាទីក្រុងអ៊ីស្តង់ប៊ុលសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលបានគ្រោងទុកនៅថ្ងៃ ២៩ ខែឧសភារួចមក ត្រូវបានពិចារណាឡើងវិញក្រោយពីរដ្ឋាភិបាលអង់គ្លេសបាន ដាក់ឈ្មោះទីក្រុងនេះចូលក្នុងក្នុងបញ្ជីក្រហមដែលមានការកើនឡើងនូវករណីជំងឺកូវីត-១៩ ។
ប្រភពបន្តថាៈបាយការណ៍បន្ថែមថាកីឡាដ្ឋាន Emirates, Villa Park, St James ‘Park និង Tottenham Hotspur Stadium សុទ្ធតែត្រូវបានគេច្រានចោលថាជាកន្លែងដែលមានសក្តានុពលប៉ុន្តែកីឡាដ្ឋាន Wembley អាចស្វាគមន៍អ្នកគាំទ្រ ២២.៥០០ នាក់សម្រាប់ការប្រកួតនៅចុងខែនេះ។
ទោះយ៉ាងណាUEFA រំពឹងថាចក្រភពអង់គ្លេសនឹងមានការធានានិងបង្ការមិនអោយមានការឆ្លងរីករាលដាលនៃមេរោគ កូវីត១៩ទៅលើអ្នកសារពត៌មាននិងអ្នកឧបត្តម្ភលើការប្រកួតនេះផងដែរ។ Man City បានឈានដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីទទួលបានជោគជ័យសរុប ៤ទល់និង១ លើក្រុម Paris Saint-Germain ខណៈដែល Chelsea បានទម្លាក់ Real Madrid ចេញពីការប្រកួតក្នុងលទ្ធផលសរុប ៣-១ ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole