បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានត្រៀមសំណើរជាង៤០លានផោនទៅអោយក្លឹប Real Madrid ក្នុងការនាំយកខ្សែការពារ Raphael Varane មកកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះ។

Real Madrid hand Manchester United target Raphael Varane transfer ultimatum  - Paper Round - Eurosport

ក្រុមម្ចាស់ជើងឯកលីគកំពូល២០សម័យកាលមួយនេះត្រូវបានគេជឿជាក់ថានឹងព្យាយាមស្វែងរកខ្សែការពារឆ្នើមម្នាក់ដើម្បីយកពង្រឹងតំបន់ការពាររបស់ពួកគេ និងមកចាប់ដៃគូរជាមួយនឹងប្រធានក្រុម Harry Maguire ខណៈ Varane បច្ចប្បន្នកំពុងផ្ទុះពាក្យចរចាមរាមជាខ្លាំងក្នុងការផ្ទេរមកកាន់ទឹកដីអង់គ្លេស។ កុងត្រារបស់ជ័យលាភី World Cup ឆ្នាំ២០១៨រូបនេះជាមួយនឹង Real Madrid នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយនេះហើយ ដែលនេះអាចជាមូលហេតុដែលក្លឹប Real Madrid នឹងសម្រេចលក់កីឡាកររូបនេះនៅទីផ្សារខាងមុខនេះ។

sport-preview-raphael-varane-to-manchester-united - Vbet News

បើយោងទៅតាម The Mirror បានអោយដឹងថាក្រុម Manchester United កំពុងរៀបចំសំណើរ៤០លានផោន ដើម្បីនាំយកកីឡាករវ័យ២៧ឆ្នាំរូបនេះដែលបន្តមានពាក្យចរចាមរាមថានឹងផ្ទេរមកកាន់ទឹកដី Old Trafford នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole