បរទេស៖ ក្រុមអធិរាជស Real Madrid ចាប់អារម្មណ៍ចង់បានអតីតគ្រូបង្វឹក លោក Carlo Ancelotti ជំនួសលោក Zinedine Zidane ប្រសិនជាអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះចាកចេញពីទឹកដី Santiago Bernabeu នៅ ចុងបញ្ចប់នៃរដូវកាលនេះ។ប្រភពពីគេហទំព័រ The Mirror ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចុះផ្សាយថាៈ ប្រធានក្លឹប Real Madrid លោក Florentino Perez ចង់បានអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Ancelotti ដែលបច្ចុប្បន្នកំពុងដឹកនាំEverton មកជំនួសតំណែងលោកZinedine Zidane នាពេលខាងមុខនេះ
គួរបញ្ជាក់ថាលោកAncelotti ធ្លាប់ដឹកនាំក្រុមReal Madrid នៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ដោយជួយអោយពួកគេឈ្នះពាន Copa del Rey និង Champions ។គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំ Bayern Munich និង Napoli ក្រោយចាកចេញពីទឹកដីអេស្បាញនិង ចុងក្រោយបានវិលត្រលប់ទៅដឹកនាំ Everton ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ ។
ក្រៅពីលោកAncelloti មានបេក្ខភាពគ្រូបង្វឹក២រូបផ្សេងទៀតនោះគឺ អតីតខ្សែប្រយុទ្ធនិងជាកីឡាករប្រវត្តិសាស្រ្ត Real Madrid លោក Raul Gonzales និងលោក Massimiliano Allegri ដែលនៅមិនទាន់មានក្លឹបដឹកនាំក្រោយចាកចេញពី Juventus កាលពីឆ្នាំ ២០១៩កន្លងទៅ៕
ប្រភពព័ត៍មាន៖ Sportsmole