បរទេស៖ ក្រោយពីពត៌មាននៅថ្ងៃច័ន្ទនេះបានចុះផ្សាយថាខ្សែប្រយុទ្ធ Harry Kane បានបង្ហាញពីចេតនាចង់ចាកចេញពីក្លឹប Tottenham នៅរដូវក្តៅនេះ ដើម្បីស្វែងរកឪកាសលេងអោយក្លឹបធំៗដែលនៅក្នុងលីកកំពូលអង់គ្លេសតែប៉ុណ្ណោះគោល បំណងចង់ឈ្នះពានក្នុងអាជីព ជាលើកដំបូងនោះ។
ឆ្លើយតបបញ្ហានេះ Tottenham ដែលមិនធ្លាប់មានបំណងចង់លក់ Kane ទៅអោយគូប្រជែងលីកបានបង្ហាញពីចេតនាចង់បានខ្សែប្រយុទ្ធ Man City កីឡាករ Gabriel Jesus រឺក៏ Anthony Martial របស់ក្រុម Man Utd គឺជាផ្នែកមួយនៃការដោះដូរនិងការបូកបន្ថែមទឹកប្រាក់ប្រសិនជាក្លឹបមានមូលដ្ឋានរួមទីក្រុងទាំងពីរកំពុងចង់បានតារាឆ្នើមរបស់ពួកគេពិតមែននោះ។
ទោះបីTottenham មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករដែលមានប្រវត្តិរកបានគ្រាប់បាល់ច្រើនបំផុតទី២ក្នុងកំនត់ត្រា របស់ក្រុមប៉ុន្តែ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏កាលពីពេលថ្មីៗនេះបានសម្រេចដាក់លក់តម្លៃខ្លួនប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះក្នុងតម្លៃ ១៥០ លានផោន។ទោះយ៉ាងណាតម្លៃខ្លួនដ៏ថ្លៃកំលុងពេលក្លឹបធំៗនៅទ្វីបអឺរ៉ុបកំពុងជួបប្រទះបញ្ហាវិបត្តិហិរញ្ញវត្តុខណៈ Real Madrid និង Barcelona ក៏ចាប់អារម្មណ៏ផងដែរ។ ប៉ុន្តែយោងគេហទំព័រ Daily Mail បានចុះ ផ្សាយថាៈក្រុមមាន់ខ្នាយមាសTottenhaM អាចនឹងពិចារណាលើការដោះដូរកីឡាករជាមួយនិងការបូកបន្ថែមទឹកប្រាក់នៅលើកិច្ចព្រមព្រៀងណាមួយដែលនិងអាចកើតមានឡើង។ ប្រភពខាងលើបន្តថា Tottenham ក៏បានចរចារនាំយកកីឡាករ Erling Braut Haaland មកជំនួស Kane ប៉ុន្តែការទាមទារប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់គេគឺជាលទ្ធភាពមួយដែលពិបាក។ សម្រាប់ Jesus រកបានគ្រាប់បាល់១៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៤ ដងក្នុង ២៩ ប្រកួតខណៈ Martial រកបាន ៧ គ្រាប់និង Assist ៩ ដងក្នុងការប្រកួតសរុប ៣៦ លើក៕
ប្រភពព័ត៍មាន៖ Sportsmole