បរទេស៖ ក្រុមតោខៀវ Chelsea បានសងសឹកចំពោះការរងបរាជ័យក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្ររបស់ពួកគេ ក្រោមស្នាដៃក្រុម Leicester ដើម្បីឡើងឈរលើក្រុមកញ្ជ្រោងកំណាចមួយនេះ ក្នុងចំណាត់ថ្នាក់លេខ៣ លើតារាងក្របខ័ណ្ឌ Premier League ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ នៅពីមុខអ្នកគាំទ្រចំនួន៨០០០នាក់ នាកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃអង្គារ។
ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Jorginho សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា សម្រាប់ក្រុម Thomas Tuchel ដើម្បីរក្សាធ្វើឲ្យការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ស្ថិតក្នុងដៃរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជ័យជម្នះនេះ បានកើតឡើង ស្របពេល Chelsea បានបាត់តារាដ៏ឆ្នើមម្នាក់ ក្រោយពីខ្សែបម្រើ N’Golo Kante បានរងរបួសនៅតង់ទី១ ពោលគឺត្រឹមតែរយៈពេល១១ នៅមុនពេលពួកគេត្រូវប៉ះជាមួយនឹងក្រុម Manchester City ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ។ ការដណ្តើមបានជ័យជ្នះនៅលើទឹកដីក្រុម Aston Villa នៅថ្ងៃអាទិត្យ នឹងជួយឲ្យក្រុម Chelsea មានសុវត្ថិភាពក្នុងការដណ្តើមបានថ្នាក់កំពូលទាំង៤។
Leicester នឹងមានការចងចាំជារៀងរហូតលើការឈ្នះពាន FA Cup ជាលើកទី១ នាកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ ប៉ុន្តែ បច្ចុប្បន្ន ប្រឈមមុខនឹងការបាត់បង់កៅអី Champions League នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ២ឆ្នាំជាប់ៗគ្នា៕
ប្រភព័ត៌មាន៖ Channel News Asia