បរទេស៖ កៅអីក្របខណ្ឌ Champions League នៅសល់២កន្លែងទៀត ខណៈដែលក្រុមមកពីក្របខ័ណ្ឌ Premier មានដល់ទៅ ៣ក្រុម Chelsea, Liverpool និង Leicester City ដែល និង ត្រូវធ្វើការប្រកួតប្រជែងគ្នាជាមួយគូប្រជែងរបស់ពួកគេនៅក្នុង សប្តាហ៏ទី៣៨នាថ្ងៃបិទបញ្ចប់រដូវកាលនាវេលាយប់ថ្ងៃអាទិត្យនេះ។
សម្រាប់ក្រុមម្ចាស់ជើងឯក Man. City បានជាប់ដោយស្វ័យប្រវត្តិសម្រាប់កៅអីទៅលេងនៅពានរង្វាន់កំពូលទ្វីបអឺរ៉ុបនេះដោយស្វ័យប្រវត្តិរួចទៅហើយវគ្គចែកពូលរដូវកាល ២០២១-២០២២ រួមជាមួយក្រុម Man. United ដែលមានពិន្ទុ ដាច់ពីក្រុមChelsea ៤ពិន្ទុ។ ដូច្នេះការប្រកួតចុងក្រោយនេះប្រសិនពួកគេចាញ់ម្ចាស់ផ្ទះWolverhampton ក៏ក្រុមលោកOle Gunnar Solskjaerឈរនៅចំណាត់ថ្នាក់លេខ២ដដែល។ ត្រលប់មកនិយាយពីក្រុមលេខ៣ Chelsea គឺមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤Liverpool និងក្រុមលេខ ៥ Leicester ដែលពួកគេទាំងពីរក្រុមនេះមានពិន្ទុស្មើគ្នាគឺ៦៦ តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាងLiverpool ៤គ្រាប់ ។
មានន័យថាChelsea ត្រូវតែផ្តួលAston Villa ដើម្បីបញ្ចប់ចំណាត់ថ្នាក់ទី៣ រឺក៏ផ្តួល Man.City នៅវគ្គផ្តាច់ព្រ័ត្រChampion League នាថ្ងៃសៅរ៏ទី២៩ឧសភានេះអោយខាងតែបាន។ យ៉ាងណាមិញLiverpoolត្រូវតែផ្តួលភ្ញៀវCrystal Palace នាទឹកដី Anfield ហើយLeicester City ហាក់ដូចជាលំបាកបន្តិព្រោះត្រូវការគ្រាប់បាល់ច្រើនចាប់ពី៥គ្រាប់ពេលទទួលភ្ញៀវ Tottenhamនៅថ្ងៃអាទិត្យទី២៣ឧសភា ២០២១ សម្រាប់ការប្រកួតវេលាម៉ោង១០យប់ដូចគ្នាទាំងអស់នោះ៕
ប្រភពព័ត៍មាន៖ BBC