បរទេស៖ អតីតអ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Mauricio Pochettino ត្រូវបានអតីត​ក្លឹប​ដែល​មានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងជើងចង់បានរូបលោកមកដឹកនាំក្រុមសាជាថ្មីវិញ យោងគេហទំព័រThe Independent បានចុះផ្សាយ។គួរបញ្ជាក់ថាគ្រូបង្វឹកអន្តរជាតិ​អាហ្សង់ទីនរូបនេះ​បាន​ដឹកនាំក្លឹបអស់រយៈពេល ៥ ឆ្នាំនៅមុនពេលត្រូវSpur បញ្ចប់មុខពីមុខតំណែងកាលខែវិច្ឆិកាឆ្នាំ  ២០១៩ មុនពេលតែងតាំងលោកJose Mourinho តែមិនទទួលបានជោគជ័យក៏ត្រូវប្រធានក្លឹប Daniel Levy ក៏បានបញ្ចប់តួនាទីគ្រូបង្វឹកសញ្ជាតិ​ព័រទុយ​ហ្គាល់រូបនេះម្នាក់ទៀតកាលពីខែមេសាបន្តទៀតផងដែរ។

Mauricio Pochettino 'seriously considering' stunning Tottenham return -  Mirror Online

សម្រាប់លោក Pochettino បានបញ្ចប់រដូវកាលដំបូងជាមួយ Paris Saint-Germain ដោយបានត្រឹមតែឈ្នះ ពានCoupe de France ប៉ុន្តែខកខានការពារតំណែងជើងឯក Ligue ១ ទៅលើក្រុម Lille។មួយវិញ​ទៀត​PSG​បាន​និងបន្តធ្លាក់ចេញ ពី ក្របខណ្ឌ Champion League ពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើង Manchester City ក្នុងក្របខ័ណ្ឌ Champions League ។

Alasdair Gold provides update on whether Pochettino is now target for Spurs  - Spurs Web - Tottenham Hotspur Football News

Spurs បានខកខានក្រោយមានពាក្យចចាមអារាមថាគ្រូបង្វឹកមានដូចជាៈ១. Julian Nagelsmann​ដែល​បាន​សម្រេចចិត្តទៅដឹកនាំBayern Muncih​២. Brendan Rodgersនៅ​បន្តដឹក​នាំ​Leicester City ទោះបីក្លឹប​មិន​បានលេងChampion League  និង៣. Erik ten Hag អ្នកចាត់ការក្លឹបAjax បាន​ក្លាយជាគ្រូបង្វឹក​សំរាំង​៣នាក់​ចុង​​ក្រោយ​ដែល​​ក្លឹបចង់បានមកដឹកនាំ៕

 

ប្រភពព័ត៍មាន៖ Sportsmole