បរទេស៖ ព្រឹត្តិការណ៍រយៈពេល៤ឆ្នាំម្តង UEFA European Championship ឬត្រូវបានគេស្គាល់ជាសាមញ្ញថា Euro ត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ១៩៦០ ដោយកាលនោះបារាំង បានធ្វើជាម្ចាស់ផ្ទះ។ យុទ្ធនាការកីឡាបាល់ទាត់ប្រចាំទ្វីបមួយនេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍កីឡាបាល់ទាត់ធំជាងគេ និងមានប្រជាប្រិយភាពជាងគេលំដាប់ទី២ បន្ទាប់ពី FIFA World Cup សម្រាប់ក្រុមជម្រើសជាតិ។ ព្រឹត្តិការណ៍ Euro ជាលើកដំបូង មានក្រុមចូលរួមត្រឹមតែ៤ប៉ុណ្ណោះ រួមមាន ក្រុមម្ចាស់ផ្ទះបារាំង ឆេកូស្លូវ៉ាគី សហភាពសូវៀត និងយូហ្គោស្លាវី ដោយសហភាពសូវៀតបានផ្តួល យូហ្គោស្លាវី នៅនាទីបន្ថែម ២-១ ដើម្បីក្លាយជាក្រុមជើងឯកដំបូងគេ។ ប៉ុន្តែ ក្រោយមក ព្រឹត្តិការណ៍នេះ ត្រូវបានពង្រីកបន្ថែមទៅជា៦ក្រុម នៅក្នុងឆ្នាំ១៩៨០ នៅលើទឹកដីប្រទេសអ៊ីតាលី ក្រោយពីអេស្ប៉ាញ បានធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ១៩៦៤។ ចាប់តាំងពីពេលនោះ យុទ្ធនាការនេះ បានបន្ថែមក្រុមជាច្រើនទៀតចំនួន២រហូតមកដល់សព្វថ្ងៃនេះ។
បញ្ជីឈ្មោះប្រទេសម្ចាស់ផ្ទះនាពេលកន្លងមក
1960: បារាំង
1964: អេស្ប៉ាញ
1968: អ៊ីតាលី
1972: បែលហ្ស៊ិក
1976: យូហ្គោស្លាវី
1980: អ៊ីតាលី
1984: បារាំង
1988: អាល្លឺម៉ង់ខាងលិច
1992: ស៊ុយអែត
1996: អង់គ្លេស
2000: បែលហ្ស៊ិក និងហូឡង់
2004: ព័រទុយហ្គាល់
2008: អូទ្រីស និងស្វ៊ីស
2012: ប៉ូឡូញ និងអ៊ុយក្រែន
2016: បារាំង
ឈ្មោះក្រុមដែលបានឈ្នះពានកន្លងមកចាប់ពីឆ្នាំ១៩៦០ ដល់ ២០១៦
ឆ្នាំ | ក្រុមឈុតក្នុងផ្ទះ | ក្រុមឈុតក្រៅផ្ទះ | លទ្ធផល |
2016 | Portugal | France | 1-0 |
2012 | Spain | Italy | 4-0 |
2008 | Germany | Spain | 0-1 |
2004 | Portugal | Greece | 0-1 |
2000 | France | Italy | 2-1 |
1996 | Czech Republic | Germany | 1-2 |
1992 | Denmark | Germany | 2-0 |
1988 | Soviet Union | Netherlands | 0-2 |
1984 | France | Spain | 2-0 |
1980 | Belgium | West Germany | 1-2 |
1976 | Czechoslovakia | West Germany | 5-3 (ប៉េណាល់ទី) |
1972 | West Germany | Soviet Union | 3-0 |
1968 | Italy | Yugoslavia | 2-0 (លេង២ជើង) |
1964 | Spain | Soviet Union | 2-1 |
1960 | Soviet Union | Yugoslavia | 2-1 (បន្ថែមម៉ោង) |
ស្ថិតិក្រុមដែលឈ្នះពាន Euro
ក្រុមជម្រើសជាតិ២ដែលមានភាពជោគជ័យជាងគេបំផុតក្នុងយុទ្ធនាការនេះ គឺអាល្លឺម៉ង់ និងអេស្ប៉ាញ ដោយពួកគេបានឈ្នះ Euro ៣លើកដូចគ្នា។ អេស្ប៉ាញ គឺជាក្រុមតែមួយគត់ដែលបានការពារពានរបស់ខ្លួនយ៉ាងជោគជ័យ ក្រោយពីបានឈ្នះពាន Euro ម្តងទៀតក្នុងនាមជាក្រុមការពារជើងឯកក្នុងឆ្នាំ២០១២។ ដោយឡែក អាល្លឺម៉ង់ គឺជាក្រុមដែលបានលេងការប្រកួតច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍ Euro នេះ ដោយបានចូលរួមការប្រកួត៤៩លើក បានស៊ុតបាល់ច្រើនជាងគេបំផុត គឺ ៧២គ្រាប់ និងបានទទួលជ័យជម្នះច្រើនជាងគេបំផុត ពោលគឺ ២៦លើក។ ក្នុងឆ្នាំ១៩៨៤ បារាំង បានក្លាយជាប្រទេសដំបូងគេដែលបានឈ្នះការប្រកួតទាំងអស់របស់ខ្លួន ពោលគឺឈ្នះ៥លើកពីការប្រកួតទាំង៥លើក។ ក្នុងឆ្នាំ១៩៩២ ដាណឺម៉ាក បានក្លាយជាម្ចាស់ជើងឯក ក្រោយពីបានឈ្នះការប្រកួតត្រឹមតែ២លើកគត់ ក្នុងចំណោម៥ប្រកួត។
បញ្ជីឈ្មោះក្រុមដែលបានឈ្នះពាន Euro កន្លងមក | |||
ក្រុម | ពាន | វគ្គផ្តាច់ព្រ័ត្រ | បង្ហាញខ្លួន |
Germany | 3 | 6 | 12 |
Spain | 3 | 4 | 10 |
France | 2 | 2 | 9 |
Czechoslovakia | 1 | 2 | 3 |
Portugal | 1 | 2 | 7 |
Denmark | 1 | 1 | 8 |
Greece | 1 | 1 | 4 |
Italy | 1 | 1 | 9 |
Netherlands | 1 | 1 | 9 |
Soviet Union | 1 | 1 | 5 |
ចំនួនក្រុមដែលបានចូលក្នុងព្រឹត្តិការណ៍ EURO កន្លងមកេះ | |||
ឆ្នាំ | ចំនួនក្រុម (ជុំផ្តាច់ព្រ័ត្រ) |
ចំនួនក្រុមជម្រុះ | ចំនួនប្រកួតក្នុងជុំផ្តាច់ព្រ័ត្រ |
2016 | 24 | 53 | 51 |
2012 | 16 | 51 | 31 |
2008 | 16 | 50 | 31 |
2004 | 16 | 50 | 31 |
2000 | 16 | 49 | 31 |
1996 | 16 | 47 | 31 |
1992 | 8 | 33 | 15 |
1988 | 8 | 32 | 15 |
1984 | 8 | 32 | 15 |
1980 | 8 | 31 | 14 |
1976 | 4 | 32 | 4 |
1972 | 4 | 32 | 4 |
1968 | 4 | 31 | 5 |
1964 | 4 | 28 | 4 |
1960 | 4 | 17 | 4 |
កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងក្នុងយុទ្ធនាការ Euro កន្លងមក៖
Michel Platini (9 គ្រាប់), Christiano Ronaldo (9 គ្រាប់), Alan Shearer (7 គ្រាប់), Henry Thierry (6 គ្រាប់), Zlatan Ibrahimović (6 គ្រាប់), Patrick Kluivert (6 គ្រាប់), Nuno Gomez (6គ្រាប់) និង Ruud van Nistelrooy (6 គ្រាប់)៕
ប្រភពព័ត៌មាន៖ FootballHistory.Org