បរទេស៖ រយៈពេល១ទសវត្សរ៍ហើយបើគិតចាប់តាំងពីលោក Pep Guardiola បានឈ្នះពាន Champions League ជាលើកចុងក្រោយរបស់លោក ទីបំផុត អ្នកចាត់ការទូទៅរបស់ក្លិប Manchester City រូបនេះ ស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រម្តងទៀត និងកំពុងតែសម្លឹងរកការឈ្នះអឺរ៉ុបនេះ ដើម្បីក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតក្នុងកីឡាបាល់ទាត់។
ការដណ្តើមបានជ័យជម្នះលើក្រុម Chelsea ក្នុងទីក្រុង Porto នឹងធ្វើឲ្យលោក Guardiola មានកំណត់ត្រាស្មើនឹងលោក Zinedine Zidane, Carlo Ancelotti និង Bob Paisley ក្នុងនាមជគ្រូបង្វឹកឈ្នះពានកំពូលអឺរ៉ុប៣លើក។ កំណត់ត្រារបស់គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ ក្នុងរយពេល១២ឆ្នាំនៅក្លិប Barcelona, Bayern Munich និង City អាចបង្ហាញពីសមិទ្ធិផលដោយខ្លួនឯងហើយ។ លោកបានឈ្នះពានរង្វាន់ធំៗសរុបចំនួន២៦ រួមមាន ពានក្របខ័ណ្ឌលីកចំនួន៩ ពោលគឺពានលីក៣ដូចគ្នា នៅអេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស និងពានប្រភេទជា Cup ក្នុងស្រុកចំនួន៩។
r
នៅក្លិប Barcelona លោកក៏បានគ្រប់គ្រងពានក្របខ័ណ្ឌ Champions League ចំនួន២លើក ក្នុងចំណោមរយៈពេល៣រដូវកាលផងដែរ។ ប៉ុន្តែចាប់តាំងពីបានដឹកនាំឲ្យក្រុម Barcelona យកឈ្នះលើក្រុម Manchester United ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley កាលពីឆ្នាំ២០១១ យុទ្ធនាការក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ តែងតែគេចចេញពីដៃរបស់លោក Guardiola រហូត៕
ប្រភពព័ត៌មាន៖ Channel News Asia