បរទេស៖ អ្នកកាសែតអ៊ីតាលី Nicolo Schira បាននិយាយថាក្រុមបិសាចក្រហម Manchester United បានឃ្លាំមើលស្ថានការណ៍របស់កីឡាករ Cristiano Ronaldo នៅក្លឹប Juventus ចាប់តាំងពីខែមេសាដោយខ្សែប្រយុទ្ធរូបនេះគឺជាគោលដៅសម្រាប់ក្រុមបិសាចក្រហមនៅរដូវក្តៅនេះ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងបានល្អយ៉ាងល្អនៅរដូវកាលនេះដោយស៊ុតបាល់បញ្ចូលទី ៣៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ លើកនៅក្នុងការប្រកួតទាំងអស់។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះមានកិច្ចសន្យាជាមួយ Juventus រហូតដល់ខែមិថុនាឆ្នាំក្រោយ ប៉ុន្តែមានការលើកឡើងថាគាត់អាចនឹងចាកចេញនៅទីផ្សារនាពេលខាងមុខនេះ។ ការពិភាក្សាអំពីការវិលត្រឡប់មកកាន់ Man United ផ្ទុះឡើងកាលពីប៉ុន្មានសប្តាហ៍ថ្មីៗចុងក្រោយនេះហើយយោងទៅតាមលោក Schira បានអោយដឹងថាក្លឹបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យមួយនេះបានពិភាក្សាអំពីលទ្ធភាពក្នុងនាំយក Ronaldo ទៅកាន់ទឹកដី Old Trafford វិញតាំងពីខែមេសាមកម្លេះ។
អ្នកកាសែតអ៊ីតាលីរូបនេះក៏បានអះអាងផងដែរថា Ronaldo នឹងជួបជាមួយក្លឹប Juventus ‘នៅថ្ងៃខាងមុខ’ ដើម្បីពិភាក្សាពីអនាគតរបស់គាត់។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះធ្លាប់លេងឲ្យ Man United ចន្លោះឆ្នាំ ២០០៣ និង ២០០៩ ដោយស៊ុតបញ្ចូលទីបាន ១១៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩២ លើកសម្រាប់ក្រុមយក្សអង់គ្លេសមួយនេះមុនពេលផ្លាស់ទៅ Real Madrid។ អតីតយុវជនរបស់ក្លឹប Sporting Lisbon មិនបានចូលលេងទេនៅការប្រកួតចុងក្រោយរបស់ក្រុន Juventus ទល់នឹង Bologna កាលពីនៅថ្ងៃទី ២៣ ខែឧសភាដោយស្ថិតនៅកៅអីបម្រុង៕
ប្រភពព័ត៍មាន៖ Sportsmole