បរទេស៖ ក្រុមអធិរាជស Real Madrid បានកំណត់គោលដៅចង់បានគ្រូបង្វឹក PSG លោក Mauricio Pochettino ជាជំរើសអាទិភាពទី ១ របស់ពួកគេដើម្បីជំនួសតំណែងលោក Zinedine Zidane ក្នុងនាមជាគ្រូបង្គោលឈុតធំរបស់ក្លឹប ក្រោយពីអ្នកចាត់ការសញ្ជាតិបារាំង រូបនេះបានលាលែងពីតំណែងនៅទឹកដីSantiago  Bernabeu កាលពីថ្ងៃព្រហស្បត្ត៏ម្សិលមិញនេះ។​ដូចេ្នះ​​ហើយទើបក្រុមជើងឯ​ក ​Champion League ១៣​សម័យមានបំនងចង់បានអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham រូប​នេះ​​មកដឹក​នាំក្រុម​មុនរដូវ​កាលថ្មី​ចាប់​ផ្តើម។

Real Madrid make Pochettino their top managerial target after Zidane exit |  Goal.com

ក្រៅពីបុរសខាងលើអតីតអ្នកចាត់ការក្លឹប Juventus លោក Massimiliano Allegri ក៏មានទំនាក់ទំនងក្នុងការទទួលតួនាទីចូ​លមក​ដឹកនាំក្លឹបដែលមានមូលដ្ឋាននៅរាជធានីអេស្បាញព្រមជាមួយលោក Antonio Conte ក៏ស្ថិតក្នុងបញ្ជីឈ្មះដែលក្លឹបលើកយកមកពិភាក្សា បន្ទាប់​ពីរូបលោកទើបតែចែកផ្លូវគ្នាជាមួយInter Milan ក្រោយជួយពួកគេលើកពានSerieA បន្ទាប់ពីខកខានអស់រយៈពេល១១ឆ្នាំ កន្លង​ទៅ​​។

Real Madrid confirm that Zidane has decided to end his time as club coach

យ៉ាងណាមិញTottenhamខ្លួនឯងក៏បានបញ្ចេញការចាប់អារម្មណ៏ចង់បានអតីតគ្រូបង្វឹករបស់ពួកគេមករួមក្រុមវិញផងដែរបន្ទាប់ពីគ្រូបង្វឹក​សញ្ជាតិអាហ្សង់ទីនរូបនេះ ជួបភាពមិនច្បាស់លាស់លើអនាគតរបស់ខ្លួននៅឡើយទេ ក្រោយពីមិនទទួលបានជោគជ័យ ជាមួយក្លឹបPSG នៅរដូវកាលដំបូងនោះ៕

 

ប្រភពភព័ត៍មាន៖ Sportsmole