បរទេស៖ Dean Henderson និងត្រូវទទួលបានតំណែងជាអ្នកចាំទីដៃទី១សម្រាប់ក្រុមMan.Utdនារដូវកាលថ្មីនេះខាងមុខនេះប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយ។ Henderson អ្នកចាំទីសញ្ជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនចូលលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រEuropa league ដ៏ខកចិត្តនោះទេ ស្របពេល David de Gea ក៏មិនមានសមត្ថភាពសង្គ្រោះបាល់កាត់សេចក្តី១១ម៉ែត្រពីការទាត់ ដល់ទៅ១០គ្រាប់របស់ក្រុមVillarreal និងDe Gea ខ្លួនឯងមិនអាច ស៊ុតបាល់ពិន័យ១១ម៉ែត្រគ្រាប់បាល់ទី១១បានផងដែរ។

កីឡាករអន្តរជាតិអេស្បាញវ័យ ៣០ ឆ្នាំរូបនេះបានបាត់បង់តំណែងជម្រើស១១នាក់ដំបូងទៅ Henderson នៅដំណាក់កាលចុងក្រោយ នៃរដូវកាលនេះប៉ុន្តែមានឪកាសត្រូវបានលោកOle Gunnar Solskjaer ដាក់អោយចូលលេងការប្រកួត២លើកចុងក្រោយ នៅក្រប ខណ្ឌPremier League ជាមួយ Leicester City និង Fulham មុនពេលបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រEuropa League ។ដូច្នេះ De Gea ដែលចំណាយពេល១ទសវត្សជាមួយក្លឹបអាចនឹងចាកចេញពីទឹកដីOld Trafford នៅពេលទីផ្សារដោះដូរកីឡាករនិងបើក នាពេលឆាប់ៗខាងមុខ។

ទោះបីមានការអះអាងបែបនេះប៉ុន្តែសម្រាប់ Henderson ក៏នៅឡើយមិនទាន់បានបង្ហាញទម្រង់លេងល្អបំផុតសម្រាប់យុទ្ធនាការប្រកួតរដូវកាល ២០២០-២០២១ កន្លងទៅនោះទេ ក្រោយចូលលេងបាន ២៦ ប្រកួតក្នុងនោះ ១៣ ដងលេងនៅក្របខ័ណ្ឌ Premier League ខណៈ De Gea បានបង្ហាញខ្លួន ៣៦ លើកគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះ ស្របពេលMan.Utdមិនបានឈ្នះពានណាមួយឡើយ នៅរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
