បរទេស៖ ក្រុម Manchester City របស់​ក្រុម Pep Guardiola ត្រូវ​ការពេល​ត្រឹម​តែ​៩០នាទី​ទៀត​ប៉ុណ្ណោះ ដើម្បី​លើក​ពាន ហេតុនេះ ពួកគេ​ពិត​ជា​ស្រេកឃ្លាន​ណាស់ ប៉ុន្តែ ​ក្រុម Chelsea ដែលបាន​បង្ហាញពី​កម្រិត​លេង​ដ៏ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ កំពុង​តែ​ឈរ​នៅចំកណ្តាលផ្លូវ​របស់​ពួក​គេ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ទីក្រុង Porto ​ប្រទេស​ព័រ​ទុយ​ហ្គាល់ នៅ​ថ្ងៃសៅរ៍​នេះ​​។

Man City Vs Chelsea: Where Champions League Final Will Be Won And Lost -  Todayuknews

នេះ​​គឺ​ជាការ​ប្រកួតគ្នា​រវាងក្រុម​អង់គ្លេស​ដូចគ្នា ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​៣​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប និង​ជាលើក​ទី​៣​ក្នុង​រយៈពេល​៣​រដូវ​កាល ហើយ​នេះ​គឺ​ជា​​​ការ​ជួប​ប្រកួត​គ្នា​ដែល​នឹង​បង្ហាញពី​ភាពខ្លាំង​របស់​​ក្រុម​អង់​គ្លេស​ផងដែរ​។ ក្លិប​ទាំង​២សុទ្ធ​សឹង​បាន​កែរ​ទម្រង់លេង​យ៉ាងល្អ​ដូចគ្នាក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ ក្រោម​ការ​ឧបត្ថម្ភ​ហិរញ្ញ​វត្ថុ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ពី​មហាសេដ្ឋ​កិច្ច​ក្រៅស្រុក ខណៈ​ដែល​ពួកគេ​បានធ្វើ​ឲ្យ​ក្រប​ខ័ណ្ឌ Premier League ឈាន​ទៅកាន់​កម្រិត​ខ្លាំង​មួយ​កម្រិត​ទៀត​។

Chelsea star warns Manchester City about what "suits us very well" ahead of  the Champions League final | CaughtOffside

នេះ​គឺ​ជា​រឿង​ដែលមិនគួរ​ឲ្យ​ជឿឡើយ ដែលក្រុម Chelsea និង Man City ត្រូវ​ជួប​គ្នាក្នុងការ​ប្រកួត​ដ៏សំខាន់​បំផុត​ និង​ធំបំផុត​ក្នុង​ក្រប​ខ័ណ្ឌ​កម្រិត​ក្លិប​។ ការ​ជួប​គ្នា​តែ​១លើក​កាលពី​មុន​របស់​ពួកគេ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ បានកើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៦ ក្នុង​ពាន Full Members Cup ដែលនៅពេលនោះ Chelsea បាន​យកឈ្នះ ៥-៤ នាកីឡដ្ឋាន Wembley៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia